​ក្រុម​ហ៊ុន​វិនិយោគអចលនទ្រព្យ​​ ​SC Capital Co Ltd ​​​រំពឹង​ទទួល​ការ​គាំទ្រ​ខ្ពស់​ពី​ប្រជា​ជន​កម្ពុជា


​ក្រុម​ហ៊ុន​វិនិយោគអចលនទ្រព្យ​​ ​SC Capital Co Ltd ​​​រំពឹង​ទទួល​ការ​គាំទ្រ​ខ្ពស់​ពី​ប្រជា​ជន​កម្ពុជា

​លោក​ស្រី លុក​​ វណ្ណា ​នាយក​ប្រតិបត្តិ​​ នៃ​ក្រុម​ហ៊ុន KH NIRON ​ដែល​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ ​SC Capital Co Ltd ​​មាន​ក្ដី​រំពឹង​ថា​ ក្រុម​ហ៊ុន​វិនិយោគ​​អចលនទ្រព្យ​ ​SC Capital Co Ltd ​​​​ ​​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​ពី​​ប្រជាពលរដ្ឋ​​កម្ពុជា បន្ទាប់​ពី​​​បើក​​សម្ពោធ​ទី​តាំង​ថ្មី​របស់​ខ្លួន​នៅ​​​ផ្ទះ​លេខ​ ៨៩ A ​ផ្លូវ​​លេខ​ ២៩៤ ​សង្កាត់​បឹង​កេត​កង​ ១​ខណ្ឌ​ចំការមន​ ក្រុង​ភ្នំពេញ។

 ​ក្រុម​ហ៊ុន​វិនិយោគអចលនទ្រព្យ​​ ​SC Capital Co Ltd ​​​រំពឹង​ទទួល​ការ​គាំទ្រ​ខ្ពស់​ពី​ប្រជា​ជន​កម្ពុជាលោក​ស្រី លុកវណ្ណា

 

​លោក​ស្រី លុក​ វណ្ណា បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន SC Realty ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន SG Capital Co Ltd ​​ ​ដែល​មាន​​នាំ​គម្រោង​អចលនទ្រព្យ​​មក​ពី​ក្រៅ​ប្រទេស​ យក​មក​លក់​នៅ​ប្រទេស​​កម្ពុជា។ ​​ការ​​នាំ​មក​លក់​ក្នុង​ស្រុក​ខ្មែរ​​​នេះ ពិត​ជា​​អាច​ទទួល​បាន​ការ​គាំទ្រ​​ពី​ប្រជាជន​កម្ពុជា​ក្នុង​ការ​ជួញ​ដូរ​វិស័យ​អចលនទ្រព្យ​​ជាក់​ជា​មិន​ខាន​ឡើយ។

 

​លោក​ស្រី​បន្ត​ថា ក្រុម​ហ៊ុន​របស់​អ្នក​ស្រី​មាន​លក្ខណៈ​ពិសេស​គ្រប់​បែប​យ៉ាង​ ​ខុស​​ប្លែក​ពី​ក្រុម​ហ៊ុន​ដទៃ​​គឺ ​​ទំហំ​​របស់​ខុនដូ​ធំ​ទូលាយ ​ទីតាំង​ធានា​​ការ​ចំណេញ​ដល់​អតិថិជន ​គុណភាព​សំណង់​ខ្ពស់​ និង​​តម្លៃ​សមរម្យ​។ សម្រាប់​អ្នក​ដែល​កក់​ដំបូង​អាច​មាន​ឱកាស​ចំណេញ​​ច្រើន​​​ ​​សឹង​តែ​​នឹក​​​ស្មាន​​មិន​ដល់។

 

​​ស្រ្តី​វ័យ​កណ្ដាល​រូប​នេះ​​បន្ថែម​ថា ​ខាង​ក្រុម​ហ៊ុន SC Capital ​ជា​ក្រុម​ហ៊ុន​មួយ ​​ដែល​មាន​ជំនាញ​​​ក្នុង​វិស័យ​អចលនទ្រព្យ​​រយៈ​ពេល ១៣​ឆ្នាំ ​​ធ្លាប់​ទទួល​បាន​ជោគជ័យ​នៅ​ប្រទេស​សិង្ហបុរី​​ និង​ភូមា​។ ប្រទេស​កម្ពុជា​​ជា​ប្រទេស​ទី ៣​ដែល​ក្រុម​ហ៊ុន​​​ខាល​លើ​កំពុង​​មើល​ឃើញ​ថា​មាន​ទីផ្សារ​ល្អ​​។ ក្រុម​ហ៊ុន KH NIRON ​របស់​​អ្នក​ស្រី​បាន​ចាប់​ដៃ​សហការ​គ្នា ​ជាមួយ​ក្រុម​ហ៊ុន ​SC Capital Co Ltd  ​ក្នុង​ការ​ផ្លាស់ប្ដូរ​​យុទ្ធសាស្ត្រ​​គ្នា​ទៅ​លើ​ផ្នែក​ទីផ្សារ​អចលនទ្រព្យ។

 

​​​ក្រុម​ហ៊ុន ​SC Capital Co Ltd ជា​ក្រុម​ហ៊ុន​​ម្ចាស់​​មាន​ភាគ​ហ៊ុន​​​ធំ ដែល​​ស្ថាបនា​ដោយ​លោក ចេគី អេង ជា​សហគ្រិន​ជន​ជាតិ​​​សិង្ហបុរី។ លោក ចេគី អេង បច្ចុប្បន្ន​​មាន​ភាព​សកម្ម​ខ្លាំង​​ក្នុង​កិច្ច​​ប្រតិបត្តិ​ការ​ជំនួយ​ជា​ពិសេស​ វិស័យ​​អចលនទ្រព្យ​​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​ផ្ដោត​លើ​ប្រទេស​កម្ពុជា និង​ប្រទេស​មីយ៉ាន់ម៉ា។  ប្រសិន​បើ​អតិថិជន​មាន​ចំណាប់​អារម្មណ៍​លើ​គម្រោង​​​ខាង​លើ​ ​ឬ​​ព័ត៌មាន​លម្អិត​សូម​ទំនាក់​ទំនង​​ទូរសព្ទ​​របស់ក្រុម​ហ៊ុន​ 023 988 178 ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​