ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​​ខេត្តកំពង់ស្ពឺ​ ៖ ជន​ស​ង្ស័​យ​ជា​ចោរលួច​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ​និង​ម្នាក់​ទៀត​​​រត់គេច​​ទាន់​ពេល​ ​បន្ទាប់​​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ឣ្ន​ក​ស្រុក​តែ​មិន​បាន​សម្រេច​ ត្រូវ​​អ្នក​​ភូមិ​ឃើញ​​ទាន់ដេញ​តាម​ប្រហារ​ ​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ​មក​រា ​២០១៦​ ​ស្ថិត​នៅ​ភូមិ​ព្រៃ​ស្បូវ ឃុំ​វាល ស្រុក​គងពិសី ​។

ជនសង្ស័យ​​ជា​ចោរ​ដែល​ស្លាប់​​ដោយ​ការ​កាត់ទោស​របស់​​​អ្នក​ភូមិ​​នេះ​​ឈ្មោះ​ ម៉េ​ង ​ឈឿ​ន ​ភេទ​ប្រុស ​ឣា​យុ​៣៧​ឆ្នាំ​ រស់នៅ​ខេត្តកំពត ​និង​ម្នាក់​ទៀត​រត់គេច​​ខ្លួន​​ទាន់ពេល ។
​អ្នក​​ភូមិ​ម្នាក់​​បាន​ឱ្យ​​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​ចោរ​២នាក់​​ធ្វើ​សកម្មភាព​លួច​កាច់​សោ.ក​ម៉ូតូ​របស់​ឣ្ន​កភូមិ​ឈើទាល​ជ្រុំ​ ឃុំ​វាល ​ស្រុក​គងពិសី​ ហើយ​​​ជិះ​រត់​មក​ដល់​កន្លែង​កើតហេតុ​ក៏​ត្រូវ​ស្ទាក់​ឃាត់​បាន​ ។

ប្រភព​បន្ត​ថា​ ដោយ​មាន​កំហឹងអ្នក​ភូមិ​​​ ខ្លះមាន​​ដំបង ​និង​ខ្លះ​កាំបិត​ ពូថៅ​ បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ និង​ខ្លះ​ទៀតយក​កាំបិត​ពូថៅ​កាប់​ចិញ្រ្ចាំរហូត​ដល់​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ​។ ចំណែក​​​ម្នាក់​ទៀត​បាន​បើកម៉ូតូ​គេចខ្លួន​បាត់ ។ ដូច​ពាក្យចាស់​ថា ​លួច​គេ​បាន​វា​គ្រាន់ ​តែបើ​គេ​ទាន់​គឺ​វា​ក្រែល រហូត​​អស់​ជីវិត ។​

នៅ​ព្រឹក​ថ្ងៃ​ទី​១ ​កុម្ភៈ ​២០១៦ ​នេះ​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែង​កើត​ហឹ​តុ​​ ។

​នេះ​​ជា​កំហឹង​​របស់​អ្នក​ភូមិ​ ​ប៉ុន្តែ​តាម​ច្បាប់​ គ្រាន់​តែ​ជា​ចោរ​លួចមិន​មាន​ទោស​ដល់​អស់ជីវិត​នោះទេ ។ គួរ​តែ​ចាប់​ប្រគល់​ឱ្យ​ច្បាប់​ទើប​ហៅ​​ថា​ មាន​យុត្តិធម៌​ក្នុង​សង្គម ៕