ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​កូរ៉េ​ខាងត្បូង ៖ ក្រុមហ៊ុន​សាម​ស៊ុង​បាន​ឲ្យ​ដឹង​ថា ការ​វិភាគ​ខុស​លើ​តម្រូវការ​ស្មា​ត​ហ្វូ​ន​បាន​ធ្វើ​ឲ្យ​តម្លៃ​សមាសភាព​បន្ទះ​ឈី​ប​របស់​ខ្លួន​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ ។
ប្រាក់​ចំណូល​សុទ្ធ​ដែល​មិន​គិត​លើ​អត្រា​ការ​ប្រាក់​បាន​ធ្លាក់​ចុះ​ដល់​៣៩% ដែល​មាន​ទឹកប្រាក់​៣,៨៣​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ខែ​ជាប់​គ្នា នា​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៥ ។ នេះ​បើ​យោង​តាម​ឯកសារ​របស់​ក្រុមហ៊ុន កាលពី​ថ្ងៃ​ទី​២៨ មក​រា កន្លង​ទៅ ។

ការ​ធ្លាក់​ចុះ​នូវ​តម្រូវការ​ស្មា​ត​ហ្វូ​ន កំពុង​តែ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សាម​សុ​៊​ង​ជួប​ព្យុះ​ភ្លៀង​ដែល​ធ្វើ​ឲ្យ​តម្លៃ​បន្ទះ​ឈី​ប និង​អេ​ក្រង់​ធ្លាក់​ចុះ ខណៈ​ការ​លក់ Samsung Galaxy របស់​ខ្លួន​ត្រូវ​បាន​កំណត់ ។ តាម​ការ​ដាក់​ចេញ​នូវ​ផលិតផល​ថ្មី បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សាង​ស៊ុ​ង​ខកចិត្ត​ជា​ខ្លាំង​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​កន្លង​មកនេះ ។

អ្នកវិភាគ​នៅ​ក្រុមហ៊ុន​មូល​ប​ត្រ​វិនិយោគ HMC លោក Greg Roh បាន​មាន​ប្រសាសន៍​ថា ៖ « ការ​ចេញ​នូវ​ផលិតផល​ថ្មី ដូច​ជា Note 5 និង S6 Edge Plus គឺ​វា​លឿន​ជាង​ធម្មតា ប៉ុន្តែ​ភាគហ៊ុន​នៃ​ការ​នាំ​ចេញ​សរុប​របស់​ស្មា​ត​ហ្វូ​ន​បាន​បន្ត​ធ្លាក់​ចុះ ។ ពួក​យើង​មិន​រំពឹង​ថា iPhones នឹង​មាន​ទីផ្សារ​ជាង​យើង​នោះ​ទេ » ។

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​សាង​ស៊ុ​ង​បាន​ធ្លាក់​ចុះ​០,៩% ស្មើនឹង​១.១៦៤.០០០​វ៉ុ​ន នា​ម៉ោង​៩​ព្រឹក នៅ​ទីក្រុង​សេ​អ៊ូ​ល ។ តម្លៃ​ភាគហ៊ុន​នៅ​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​៧,៥% បើ​ធៀប​នឹង​អត្រា​៣,៩% នៃ​ការ​ធ្លាក់​ចុះ​នៃ​ស​ន្ទ​ស្សន៍ Kospi ។

ក្រុមហ៊ុន​សាម​ស៊ុង​គ្រោង​នឹង​បង្ហាញ​ផលិតផល​ថ្មី​បំផុត គឺ Galaxy S នា​កិច្ចប្រជុំ​សមាជ​ពិភពលោក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្បា​ញ ក្នុង​ខែ​ក្រោយ​នេះ​។ លើស​ពី​នេះ​ទៀត ទូរស័ព្ទ S7 នឹង​មាន Screen ទំហំ​៥,១​អីុ​ង ចំណែក S7 Edge មាន Screen ទំហំ​៥,៥​អីុ​ង ។ រីឯ​ការ​ដាក់​លក់​ជា​ផ្លូវការ​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ខែមីនា ខាង​មុខ​នេះ ។

ទោះជា​យ៉ាងណា លោក Kwon Oh Hyun អគ្គនាយករង​នៃ​ក្រុម​ហ៊ុ​ង​សាម​ស៊ុ​ង បាន​ព្រមាន ម្តង​រួច​មក​ហើយ កាលពីដើម​ខែមករា​ថា ៖ « ស្មា​ត​ហ្វូ​ន ទូរទស្សន៍ និង​បន្ទះ​ឈី​ប ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ ។ ម្យ៉ាងទៀត ការ​ធ្លាក់​ចុះ​នេះ​នឹង​ធ្វើ​ឲ្យ Software មិនសូវ​មាន​សារសំខាន់​ដូច Hardware ឡើយ » ។

តម្រូវការ​ទូ​ទាំង​ប្រទេស​របស់​ស្មា​ត​ហ្វូ​ន​បាន​ធ្លាក់​ចុះ និង​ធ្វើ​ឲ្យ​សមាស​ភាគ​ទូរស័ព្ទ​ដូច​ជា បន្ទះ​ឈី​ប និង​អេ​ក្រង់ ក៏​ធ្លាក់​ចុះ​ដែរ ។ តួយ៉ាង Memory 4-gigabyte មាន​តម្លៃ​ជា​មធ្យម​ស្មើនឹង​១,៩៣​ដុល្លារ​នៅ​ត្រីមាស​ទី​១ បើ​ធៀប​នឹង​ឆ្នាំ​មុន គឺ​មាន​តម្លៃ​៣,៧៧​ដុល្លារ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន inSpectrum Inc ។

ការ​លក់​របស់​ក្រុមហ៊ុនទូរស័ព្ទ​សាម​ស៊ុ​ង អាច​នឹង​ធ្លាក់​ចុះ​ជា​លើក​ទី​២ ក្នុង​រយៈពេល​ជាប់​ៗ​គ្នា​នៅ​ឆ្នាំ​២០១៥ ដោយសារ​មានការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ជាមួយ​ក្រុមហ៊ុន Apple, ក្រុមហ៊ុន Xiaomi របស់​ចិន និង​ក្រុមហ៊ុន Huawei ។ ចំណែក​ប្រតិបត្តិការ​ប្រាក់​ចំណូល​ដែល​បាន​ពី​ផលិតផល​អេ​ក្រង់​បាន​ធ្លាក់​ចុះ​៣០០​ពាន់​លាន​វ៉ុ​ន ពេល​មានការ​ប្រកួតប្រជែង​ដ៏​ខ្លាំង​ជាមួយ​អេ​ក្រង់​គ្រី​ស្តា​ល់ ។ ទោះជា​យ៉ាងណា អេ​ក្រង់​ដែល​មាន​តម្លៃ​ថោក​ៗ​បាន​ជួយ​ដល់​រោងចក្រ​ផលិត​ទូរទស្សន៍ អាច​រក​ប្រាក់​ចំណេញ​ក្នុង​រដូវ​កាល​ទិញ​ទំនិញ នា​ដំណាច់ឆ្នាំ​ផង​ដែរ ៕