ទ្រាំ​២​ឆ្នាំ​ទៀត​ទើប​រាជធានី​ភ្នំពេញ​ដែល​ជា​ “​ទីក្រុង​គុ​ជ​”​ អាច​រួច​ផុត​ពី​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

​ដោយ​សំអាង​ទៅ​លើ​ការ​ធ្វើ​ប្រព័ន្ធ​លូ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ប្រវែង​១១៧​គីឡូម៉ែត្រ​ ខ្នាត​ចាប់ពី​១​ម៉ែត្រ​ដល់​១,៥​ម៉ែត្រ​ កាលពី​ឆ្នាំ​២០១៥​ និង​ការ​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួល​គោក​ទី​២​ ប្រវែង​បណ្តោយ​១៧,៥​ម៉ែត្រ​ ទទឹង​១៣,៥​ម៉ែត្រ​ និង​កម្រាស់​០,៥​ម៉ែត្រ​ ដែល​គ្រោង​បញ្ចប់​នៅ​ខែឧសភា​ ឆ្នាំ​២០១៦​ខាង​មុខ​ ព្រមទាំង​ការ​អនុវត្ត​គម្រោង​ស្តារ​ឡើង​វិញ​នូវ​ប្រឡាយ​អូរ​បាក់​ទូក​ ចាប់ពី​ផ្លូវ​ទំនប់​លេខ​៧០​ រហូត​ដល់​ផ្លូវ​បុរី​ទួល​សង្កែ​ ប្រវែង​៣.៧០០​ម៉ែត្រ​ មាន​ទទឹង​ចាប់ពី​១០​ម៉ែត្រ​ទៅ​៥០​ម៉ែត្រ​នោះ​ គឺ​រាជធានី​ភ្នំពេញ​នឹង​អាច​រួច​ផុត​ពី​ការ​លិចលង់​ដោយ​ទំនន់​ទឹកភ្លៀង​នៅ​រយៈពេល​២​ឆ្នាំ​ខាង​មុខ​ ។​ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ ក្នុង​ឱកាស​ចុះ​ពិនិត្យ​សំណង់​ការដ្ឋាន​ស្ថាបនា​ស្ថានីយ៍​បូមទឹក​ទួល​គោក​ទី​២​ និង​ការ​ស្តារ​ប្រឡាយ​អូរ​បាក់​ទូក​កន្លង​ទៅ​ ។​

​ដូច្នេះ​ ប្រសិនបើ​ការ​ព្យាករណ៍​របស់​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ ក្លាយជា​ការ​ពិត​នោះ​ គឺ​អ្នក​រស់នៅ​តំបន់​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវ​ទ្រាំ​រយៈពេល​២​ឆ្នាំ​ទៀត​ (​ដល់​ឆ្នាំ​២០១៨​ជា​ឆ្នាំ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦)​ ទើប​រាជធានី​ភ្នំពេញ​ដែល​ជា​ "​ទីក្រុង​គុ​ជ​"​ ហើយ​ដែល​ធ្លាប់តែ​ញាំញី​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​ ក្រោម​គម្រោង​ "​ធ្វើ​លូ​ ធ្វើ​ផ្លូវ​ជាប់​"​ អាច​រួច​ផុត​ពី​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ ៕​

ទ្រាំ​២​ឆ្នាំ​ទៀត​ទើប​រាជធានី​ភ្នំពេញ​ដែល​ជា​ “​ទីក្រុង​គុ​ជ​”​ អាច​រួច​ផុត​ពី​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ ទ្រាំ​២​ឆ្នាំ​ទៀត​ទើប​រាជធានី​ភ្នំពេញ​ដែល​ជា​ “​ទីក្រុង​គុ​ជ​”​ អាច​រួច​ផុត​ពី​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ ទ្រាំ​២​ឆ្នាំ​ទៀត​ទើប​រាជធានី​ភ្នំពេញ​ដែល​ជា​ “​ទីក្រុង​គុ​ជ​”​ អាច​រួច​ផុត​ពី​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

Related