ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា ​អ្នកចាញ់បោកក្រុមហ៊ុន EBC​ ប្រមាណ៥០០នាក់ បាន​ប្រមូល​​ផ្តុំគ្នា​​​តវ៉ាសុំ​ឲ្យអាជ្ញាខណ្ឌទួលគោកជួយអន្តរាគមន៍ឲ្យ​ឈ្មោះ ហួត សុវណ្ណ ​នាយកប្រតិបត្តិក្រុមហ៊ុននិងឈ្មោះ ​ជី ហ្គោសាលី​​សងលុយពួកគេវិញ​និងនំាបុគ្គលទំាងពីរ​នាក់នេះយកមកផ្តន្ទាទោសតាមច្បាប់ ​​ដោយពួកគេបានចោទថាបានបោកបា្រស់​ តាមរយៈឲ្យអ្នកចាញ់បោកទំាងនោះ​ដាក់លុយទៅក្រុមហ៊ុននឹង​បានទទួលការបា្រក់១០% ប៉ុន្តែការពិតពេលដាក់លុយរួច ​ពួកគេមិនទទួលទំាងដើមទំាងការ​ ។

សេចក្តីរាយការណ៍ពីសាលា​ខណ្ឌទួលគោកនោះវិញបានឲ្យដឹងថា​ នៅពេលបន្តិចទៀតនេះ​ អភិបាល​ខណ្ឌទួលគោក​នឹង​ចេញមកទទួលយកសំណូមពរដោះស្រាយ ។

សូមបញ្ជាក់ផងដែរថា ​កាលពីខែមិថុនា ២០១៥ ​សម្តេចតេជោ ហ៊ុន សែន​ ធ្លាប់បានមានប្រសាសន៍ឲ្យក្រុមហ៊ុនខាងលើ​សងបា្រក់ទៅប្រជាពលរដ្ឋវិញ​ ប៉ុន្តែក្រុមហ៊ុននេះ​មិន​អនុវត្តន៍តាម ​ដោយតំណាងក្រុមហ៊ុនគ្រាន់តែ​និយាយថាចំាថ្ងៃនេះថ្ងៃនោះ ប៉ុន្តែរយៈពេល៦-៧ខែហើយ​ ក្រុមអ្នកតវ៉ាទំាងនោះមិន​ទាន់ទទួលបាន​លុយសូម្បីតែ​១០០​រៀល ខណៈឈ្មោះ ហូត ​សុវណ្ណ និង ជី ហ្គោសាលី​ ត្រូវបានក្រុមអ្នកតវ៉ាដឹង​ថាយកលុយទៅទិញ​ខុនដូនិងវីឡាស្កឹមស្កៃ ។

ប្រភពពីក្រុមអ្នកចាញ់​បោកឈ្មោះ ហូត សុវណ្ណ​ និង​ ជី ហ្គោសាលី បានបន្តថា ​ប្រសិនបើគ្មាន​ដំណោះស្រាយទេ ពួកគេនឹងដាក់ពាក្យបណ្តឹងទៅតុលាការ​ចាត់ការតាម​​ច្បាប់ ៕