iPhone ជំនាន់​ថ្មី​អាច​​​បញ្ចូល​ថាមពល​ដោយ​បច្ចេកវិទ្យា Wifi


iPhone ជំនាន់​ថ្មី​អាច​​​បញ្ចូល​ថាមពល​ដោយ​បច្ចេកវិទ្យា Wifi

​យោង​តាម​របាយការណ៍​របស់​ Bloomberg បាន​ឲ្យ​ដឹង​ថា​ Apple កំពុង​ចាប់​ដៃ​គូ​សហការ​ជា​មួយ​​ក្រុមហ៊ុន​ ​Cupertino​ ​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​របស់​សហរដ្ឋ​អាមេរិក ដើម្បី​អភិវឌ្ឍន៍​​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ដោយ​មិន​ប្រើ​ខ្សែ​សម្រាប់​បំពាក់​ឲ្យ​ iPhone ជំនាន់​ថ្មី​ ។​ ពួក​គេ​បាន​រំពឹង​ថា​បច្ចេកវិទ្យា​នេះ​អាច​នឹង​មាន​វត្តមាន​នា​ឆ្នាំ២០១៧​ផង​ដែរ​។​

 

iPhone ជំនាន់​ថ្មី​អាច​​​បញ្ចូល​ថាមពល​ដោយ​បច្ចេកវិទ្យា Wifi

 

មិន​មែន​សម្រាប់​តែ​ iPhoneនោះ​ទេ​ តែ​សម្រាប់ iPad ជំនាន់​ក្រោយ​ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​នេះ​ផង​ដែរ​។​ យ៉ាង​ណា​ក្ដី បច្ចេកវិទ្យា​បញ្ចូល​ថាមពល​មិន​ប្រើ​ខ្សែ​​ ​មិន​មែន​ជា​បច្ចេកវិទ្យា​ថ្មី​​នោះ​ទេ ព្រោះ​ក្រុមហ៊ុន Apple បាន​បំពាក់​រួច​មក​ហើយ​នូវ​បច្ចេកវិទ្យា​នេះ​​នៅ​លើ​​ SmartWatch​ របស់​ខ្លួន។

 

តែ​អ្នក​ជំនាញ​របស់​ Bloomberg បាន​ឲ្យ​ដឹង​ថា​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​មិន​ប្រើ​ខ្សែ​ថ្មី​របស់​ Apple នេះ ​មិន​តម្រូវ​ឲ្យ​អ្នក​ដាក់​ទូរសព្ទ​លើ​បន្ទះ​ចម្លង​ចរន្ត​ដូច​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​មិន​ប្រើ​ខ្សែ​ដែល​ក្រុមហ៊ុន​នានា​កំពុង​ប្រើ​នោះ​ទេ​។​ ផ្ទុយទៅវិញ iPhone ជំនាន់​ថ្មី​អាច​ចាប់​យក​ និង​បញ្ចូល​ថាមពល​ពី​រលក​សញ្ញា​ ដូច​ការ​ភ្ជាប់​ទៅ​កាន់ Wifi ផង​ដែរ៕

 

ចុចអាន៖ ហ៊ាន​តែ​ចូលវិបសាយ​នេះ​នឹង​ធ្វើ​ឲ្យ​​ iPhone ឬ​ iPad អ្នក​​រលត់​ភ្លាម​

 

ប្រែសម្រួល៖ រដ្ឋ
ប្រភព៖ bloomberg