អ្នក​ទេសចរ​​ទៅ​លេង​​កូរ៉េ​ខាង​ត្បូង ​នឹង​បាន​​ប្រើ​ប្រាស់​ Galaxy Note 5 ដោយ​ឥត​គិត​ថ្លៃ

អ្នក​ទេសចរ​​ទៅ​លេង​​កូរ៉េ​ខាង​ត្បូង ​នឹង​បាន​​ប្រើ​ប្រាស់​ Galaxy Note 5 ដោយ​ឥត​គិត​ថ្លៃ

ដើម្បី​ផ្សព្វ​ផ្សាយ​​ពី​កំពូល​ទូរសព្ទ​របស់​ខ្លួន​​​ ក្រុមហ៊ុន​ Samsung បាន​សហ​ការជា​មួយ​ក្រុមហ៊ុន​​ផ្ដល់​សេវាកម្ម​ទូរសព្ទ ​SK Telecom ដើម្បី​ផ្ដល់​ទូរសព្ទ​ Galaxy Note 5 ដល់​ទេសចរ​​ទៅ​លេង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ។

 

អ្នក​ទេសចរ​​ទៅ​លេង​​កូរ៉េ​ខាង​ត្បូង ​នឹង​បាន​​ប្រើ​ប្រាស់​ Galaxy Note 5 ដោយ​ឥត​គិត​ថ្លៃ

 

យោង​តាម​ការ​រាយការណ៍​អ្នក​ទេសចរ​ដែល​បាន​ជ្រើស​រើស​នឹង​ទទួល​បាន​ទូរសព្ទ​ Galaxy Note 5 មួយ​គ្រឿង​​ដោយ​​មាន​​ទិន្នន័យ​អ៊ីនធឺណិត​​សម្រាប់​ប្រើ​ប្រាស់​ទំហំ​១GB ផង​ដែរ។ អ្នក​ដំណើរ​ដែល​មាន​បំណង​ចង់​ចូល​រួម​កម្មវិធី​នេះ​នឹង​អាច​ដាក់​ពាក្យ​បាន​តាម​រយៈ​វិបសាយ​របស់​ក្រសួង​ទេសចរ​កូរ៉េ​ខាង​ត្បូង ហើយ​អ្នក​ដំណើរ​ដែល​ត្រូវ​បាន​ជ្រើស​រើស​​មាន​ឱកាស​ប្រើ​ប្រាស់​​ទូរសព្ទ​ Note 5 បាន​ដល់​ទៅ​៥​ថ្ងៃ។

 

ក្នុង​មួយ​សប្ដាហ៍​គេ​គ្រោង​នឹង​ផ្ដល់​ឱកាស​ដ៏​ពិសេស​នេះ​ដល់​អ្នក​ទេសចរ​​ប្រមាណ​២៥០​នាក់​ នៅ​ពេល​​ពួក​គេ​​ធ្វើ​ដំណើរ​ទៅ​ដល់​​ព្រលាន​យន្តហោះ​​អន្តរជាតិ​ Incheon ទីក្រុង​សេអ៊ូល​ភ្លាម។ ​​​​​​​​​​​​​​​​​​​​ក្នុង​មួយ​ឆ្នាំ​គេ​រំពឹង​ថា​អ្នក​ទេសចរ​ប្រមាណ​ ១២០០០​នាក់​នឹង​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ទូរសព្ទ​ Note 5 អំឡុង​ពេល​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

 

បញ្ជាក់​ថា​កម្មវិធី​​មួយ​នេះ​​​គ្រោង​​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​កុម្ភៈ​នេះ៕

​​

ចុច​អាន៖ Galaxy A3 ឆ្នាំ 2016 តួ​លោហៈ​ធាតុបំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ជាង​មុនតម្លៃ​ត្រឹម​តែ ៣១៥ ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​​​​​​​​​​​​​