ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ១៥០គ្រួសារ ទទួលអំណោយ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី

ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី ព្រឹកថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៦ បានដឹកនំាក្រុមការងារ សហការ ជាមួយសាខាកាកបាទក្រហមកម្ពុជា និង មន្រ្តីមូលដ្ឋានខណ្ឌមានជ័យ  ដើម្បីធ្វើចែកអំណោយជូនដល់ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ១៥០គ្រួសារ។

លោក លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនស្រាបៀរកម្ពុជា មានថ្លែងថា” ការសហការជាមួយកាកបាទក្រហមកម្ពុជា  គឺមិនមែនជាលើកទីមួយរបស់ ក្រុមហ៊ុនយើងនោះទេ”។

លោកបានបន្តថា “ចាប់តំាងពីឆ្នាំ២០១១មក ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត តែងតែរួមចំណែកយ៉ាងសកម្មជាមួយកាតបាទក្រហមកម្ពុជា និងសកម្មភាពសប្បុរសធម៌នានា ដោយបានជួយមន្ទីរពេទ្យគន្ធបុប្ជា សហគមន៍នានា ជួយដល់ជនរងគ្រោះដោយទឹកជំនន់  អ្នករងគ្រោះដោយអគ្គិភ័យ និង ផ្តល់អាហារូបកណ៍ជាច្រើនដល់និសិ្សតក្រីក្រជារៀងរាល់ឆ្នាំទៀតផង។  ក្នុងនោះក្រុមហ៊ុនក៏មានការរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឈន៍ប្រទេសជាតិ លើកវិស័យព្រះពុទ្ធសាសនា អប់រំ ហេដ្ឋារចនាសម្ព័ន្ធ”។

លោកក៏បានលើកឡើងពីការអភិវឌ្ឍន៍ រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា និងនាំយកការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលជានិច្ចកាលសម្តេច ទាំងពីរ តែងបានគិតគូរពី សុខទុក្ខ និងការលំបាកនានារបស់បងប្អូន។

លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានថ្លែងនូវអំណរគុណ ចំពោះក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ហើយតែងបានចូលរួម ចំណែក ចែកអំណោយជូន ដល់ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកផងដែរ។

សម្ភារៈដែលត្រូវចែកជូន បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងឱកាសនោះរួមមាន អង្ករ២៥គីឡូ លុយ៥ម៉ឺនរៀល ស្គរស ទឹកសុទ្ធមួយកេស ប្រេងឆា ទឹកដោះគោ និង នំ៕

ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ១៥០គ្រួសារ ទទួលអំណោយ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី

ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ១៥០គ្រួសារ ទទួលអំណោយ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី

ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ១៥០គ្រួសារ ទទួលអំណោយ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី