នារី​ម្នាក់​ត្រូវចោរពីរ​នាក់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហ្វ៊ី​ណូ​បានសម្រេច

Doliprane TVC

ភ្នំពេញ : ក្រុម​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​បានធ្វើ​សកម្មភាព​គំរាម​បាញ់​ប្លន់​យក​ម៉ូតូ​ហ្វី​ណូ និង ទូរស័ព្ទ​អាយ​ហ្វូ​ន ៦ ពី​នារី​ម្នាក់​បានសម្រេច ហើយ​ជិះ​គេចខ្លួនបាត់​ស្រមោល​ដោយ​សុ​វ​តិ្ថ​ភាព ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៣ និង ២០ នាទី​ទាបភ្លឺ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​ខាងមុខ​ស្ថានីយ៍​ប្រេង​សូគីម៉ិច តាម​បណ្ដោយ​ផ្លូវ នេ​រុ​ហ៍ ស្ថិតក្នុង​សង្កាត់វាល​វង្ស ខ័​ណ្ឌ ៧ មករា រាជធានី​ភ្នំពេញ ។ ជន​រង​ឈ្មោះ ម៉ា ណែ​ត ភេទ​ស្រី អាយុ ២៧ ឆ្នាំ ស្នាក់នៅ​ម្ដុំ​ដេ​អិន ធ្វើការ​នៅ​ណាហ្គារ​វើ​ល ។​

នារី​ម្នាក់​ត្រូវចោរពីរ​នាក់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហ្វ៊ី​ណូ​បានសម្រេច

​តាម​សម្តី​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបនាង​ទើបតែ​ចេញពី​ធ្វើការ​ដោយ​ជិះ​ម៉ូតូ​ម៉ាក ហ្វី​ណូ ពណ៌​ខៀវ មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ នេ​រុ​ហ៍ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ក៏​លេចមុខ​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម បាន​ជិះ​មក​គាប​ឲ្យ​ឈប់ និង គំរាម​បាញ់​សម្លាប់ចោល​បើ​នាង​ហ៊ាន​ស្រែក ។​

ជនរងគ្រោះ​បាន​បន្តថា ក្រោយពី​ឮ​ជនសង្ស័យ​គំរាម​ដូចនេះ រូបនាង​ក៏​ចុះ​ពីលើ​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​នាង​ទៅ​បាត់ស្រមោល​ដោយមាន​ជាប់​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​ឱ្យ​ហ្វូ​ន​៦ និង កាបូប​លុយ​ផងដែរ ដោយ​នាង​បានដាក់​ក្នុង​កែបម៉ូតូ ។​

នារី​ម្នាក់​ត្រូវចោរពីរ​នាក់​ប្លន់​យក​ម៉ូតូ​ម៉ាក​ហ្វ៊ី​ណូ​បានសម្រេច

ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ តែ​ពេលដែល​សមត្ថកិច្ច​ទៅដល់​បែរជា​មិន​យក​ជនរងគ្រោះ​ទៅ​សួរនាំ​ទៅវិញ ។ ក្រោយមក​ក៏បាន​ក្រុម​អ្នកសារព័ត៌មាន​ដឹក​ជន​ជនរងគ្រោះ​យកទៅដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាលវាលវង់ ដើម្បី​កំណត់​មុខសញ្ញា​ស្រាវជ្រាវ​ចាប់ខ្លួន​យកមក​កាត់ទោស​តាមផ្លូវ​ច្បាប់ ៕  ( ប្រភព : TV5 )