ឃាត់ខ្លួនជនសង្ស័យ យកខ្សែស្បែកជើង រឹតក ប្លន់យកម៉ូតូ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ បានឃាត់ជន សង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព យកខ្សែរឹតក ប៉ងប្លន់យកម៉ូតូមួយគ្រឿង នៅម៉ោង០១៖៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៦ នៅចំណុចក្បែរខ្លោងទ្វារវត្តពោធិញ្ញាណ ផ្លូវលំ ក្រុមទី១៧ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

លោក ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានអោយដឹងថា ជនសង្ស័យឈ្មោះ សុខ ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងលាបថ្នាំពណ៌ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះឈ្មោះ ចាន់ ឈឿង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលំ ភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យ បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ចាន់ ឈឿង បានជិះម៉ូតូ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N 6884 មកចតអង្គុយចាំ ឌុបម៉ូយនៅ គល់ស្ពានអាកាស ៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលនោះជនសង្ស័យឈ្មោះ សុខ ណាក់ បានដើរមកហៅ ម៉ូតូជនរងគ្រោះជិះមក ម្តុំវត្តពោធិញាណ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ក្នុងតម្លៃ១ម៉ឺនរៀល ហើយពេលជិះមកដល់ ចំណុចកើតហេតុ ជនសង្ស័យបានយកខ្សែស្បែកជើង ពណ៌លឿង១ខ្សែ មករឹតកពីក្រោយ តែជនរងគ្រោះ បានផ្តួលម៉ូតូ រួចប្រតាយប្រតប់គ្នា ទន្ទឹមនោះកម្លាំងល្បាត នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានមកដល់ ក៏ឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរតែម្តង។

មន្រ្តីនគរបាល បានឲ្យដឹងថា ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងម៉ូតូ ១គ្រឿងម៉ាក សេ១២៥ ពណឫខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N 6884 និងខ្សែស្បែកជើងពណ៌លឿង០១ខ្សែ បញ្ជូនទៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ឃាត់ខ្លួនជនសង្ស័យ យកខ្សែស្បែកជើង រឹតក ប្លន់យកម៉ូតូ នៅខណ្ឌមានជ័យ
ឃាត់ខ្លួនជនសង្ស័យ យកខ្សែស្បែកជើង រឹតក ប្លន់យកម៉ូតូ នៅខណ្ឌមានជ័យ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត