សិស្សវិទ្យាល័យ ទួលអំពិល ធ្វើការតវ៉ា ខណៈលោកនាយកសាលា ដកលោកគ្រូ អ្នកគ្រូ ៣នាក់

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សិស្សានុសិស្សនៃ វិទ្យាល័យទួលអំពិល ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានផ្ទុះការតវ៉ា បិទរបងសាលា មិនឲ្យលោកគ្រូ អ្នកគ្រូ ចូលបង្រៀន និងសិស្សានុសិ្សមួយចំនួន ចូលសិក្សា ខណៈនាយកសាលា លោក កែវ តេង បានដកលោកគ្រូអ្នកគ្រូ ៣នាក់ ឲ្យទៅបង្រៀននៅវិទ្យាល័យ ព្រែកកំពឹស។

បើតាមសេចក្ដី រាយការណ៍ពីភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានឲ្យដឹងថា នៅករណីផ្ទុះការតវ៉ានេះ គឺបណ្ដាលមកពី នាយកសាលា បានដកលោកគ្រូអ្នកគ្រូ ចំនួន៣នាក់ ពីសាលាទួលអំពិល ឲ្យទៅបង្រៀននៅវិទ្យាល័យ ព្រែកកំពឹសវិញ ដូច្នេះពួកគាត់បានផ្ទុះការតវ៉ា ដោយមានភាពអយុត្តិធម៌ ចំពោះលោកគ្រូអ្នកគ្រូ ដែលត្រូវបានលោក នាយកសាលាដកឲ្យ ទៅបង្រៀននៅវិទ្យាល័យ ព្រែកកំពឹសនោះ៕

សិស្សវិទ្យាល័យ ទួលអំពិល ធ្វើការតវ៉ា ខណៈលោកនាយកសាលា ដកលោកគ្រូ អ្នកគ្រូ ៣នាក់
សិស្សវិទ្យាល័យ ទួលអំពិល ធ្វើការតវ៉ា ខណៈលោកនាយកសាលា ដកលោកគ្រូ អ្នកគ្រូ ៣នាក់
សិស្សវិទ្យាល័យ ទួលអំពិល ធ្វើការតវ៉ា ខណៈលោកនាយកសាលា ដកលោកគ្រូ អ្នកគ្រូ ៣នាក់
សិស្សវិទ្យាល័យ ទួលអំពិល ធ្វើការតវ៉ា ខណៈលោកនាយកសាលា ដកលោកគ្រូ អ្នកគ្រូ ៣នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត