ចូល​ផ្ទះ​​គេ​ទាំង​យប់​ បង្ក​​ការ​ភ្ញាក់​ផ្អើល២​​ដង​ ត្រូវ​គេ​វាយ​បែកក្បាល ​​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស​មាន​សតិ​មិន​គ្រប់​ម្នាក់​ ត្រូវ​បាន​អ្នកស្រុក​ព័ទ្ធ​ចាប់​វាយ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​បន្ទាប់​ពី​រុញ​ទ្វារ​ចូល​បន្ទប់​វាយ​ស្ត្រី​បុ​គ្គ​លិ​​ក​កាស៊ីណូ​ម្នាក់​របួស​ដៃ ​កាលពី​វេលា​ម៉ោង​១០​​យប់​ថ្ងៃ​ទី​៣១​ ខែមករា ​ឆ្នាំ​២០១៦​ ​នៅ​ភូមិ​ក្បាលស្ពាន១​ សង្កាត់​​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត ​ក្បែរ​ផ្ទះសំណាក់​ផ្កាយ​៣​ ។

ជនសង្ស័យ​ដំបូង​គ្មាន​នរ​ណា​ដឹង​ថា​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​ទេ​ ខណៈ​ចូល​ទៅ​ក្នុង​បន្ទប់​វាយ​ស្ត្រី​ជា​បុ​គ្គ​លិ​​ក​កាស៊ីណូ​ម្នាក់​ឈ្មោះ​ ខន ​ស្រី​ស្រស់​ អាយុ​២៣​​ឆ្នាំ​របួស​ស្រាល​ នាង​ក៌​ស្រែក​ឲ្យ​គេឯង​ជួយ ​។ ជនសង្ស័យ​ត្រូវ​បាន​អ្នកស្រុក​ព័ទ្ធ​ចាប់​វាយ​បែកក្បាល ​ព្រោះ​សង្ស័យ​ជា​ករណី​ចូល​លួច​ទ្រព្យសម្បត្តិ​ ។ ជនសង្ស័យត្រូវ​បាន​នគរ​បាល​ប៉ុស្តិ៍​ប៉ោយ​ប៉ែ​ត ​ចាប់​​វាយ​ខ្នោះ​យក​ទៅ​សួរនាំ​ និង​ជួយ​នាំ​ទៅ​មន្ទីរពេទ្យ​ដេរ​របួស​៥​ថ្នេរ​ ។

លោក ​មាស ​ម៉េ​ង​ហួង​ នាយ​រង​នគរ​បាល​​ប៉ុស្តិ៍រដ្ឋបាល​​​ប៉ោយ​ប៉ែ​ត ​បាន​​ប្រាប់​ថា​ ជនសង្ស័យ​ក្រោយ​ពី​ឲ្យ​គ្រូពេទ្យ​ដេរ​របួស​នាំ​ដល់​ប៉ុស្តិ៍វិញ​មិន​និយាយ​ស្តី​អ្វី​សោះ​មិនតែប៉ុណ្ណោះ​ថែម​ទាំង​បោក​ក្បាល​​នឹង​​ជញ្ជាំង​ហូរ​ឈាម​ទៀត​ ទើប​ដឹង​ថា​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​​ក៏​​លែង​ឲ្យ​ត្រឡប់​ទៅ​វិញ​ ៕

ចូល​ផ្ទះ​​គេ​ទាំង​យប់​ បង្ក​​ការ​ភ្ញាក់​ផ្អើល២​​ដង​ ត្រូវ​គេ​វាយ​បែកក្បាល ​​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត