​នាំ​កូន​ទៅ​ភ្នំ​បោះ​ជម្រម តើ​គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​នាំ​កូន​ទៅ​ភ្នំ​បោះ​ជម្រម តើ​គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​នៅពេល​ដែល​អ្នក​នាំ​កូន​ចេញទៅ​ក្រៅ​ដើម្បី​បោះ​ជម្រម អ្នក​គួរតែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន ទើប​កូន​មាន​សុវត្ថិភាព​។ ដូចនេះ​តើ​មាន​ចំនុច​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​?

​យក​ថ្នាំ​ទៅ​ជាមួយ​
នៅពេល​ដែល​អ្នក​នាំ​កូន​ទៅ​បោះ​ជម្រម អ្នក​គួរតែ​យក​ថ្នាំ​មួយចំនួន​ដែល​ទាក់ទង​នឹង​ជំងឺ​ទូទៅ​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ការពារ​កូន​នៅ​ពេល​ដែល​គេ​ស្រាប់តែ​ឈឺ នោះ​អ្នកនឹង​អាច​មាន​ថ្នាំ​សម្រាប់​ព្យាបាល​គេ​បាន​ទាន់ពេល នោះ​ជំងឺ​មិន​ធ្ងន់ធ្ងរ​ឡើយ​។​

យក​របស់​ប្រើប្រាស់​កូន​ទៅ​ឲ្យ​គ្រប់​
នៅពេល​ដែល​កូន​នៅ​តូច អ្នក​ត្រូវ​តែ​យក​ដប​ទឹកដោះគោ និង​ម្សៅ​ទឹកដោះគោ​គេ​ទៅឲ្យ​បាន​គ្រប់ ម្យ៉ាងទៀត​ភួយ ខ្នើយ និង​តុកតា​កូន​ក៏​ត្រូវតែ​យក​ទៅ​ដែរ ព្រោះ​មាន​កូនក្មេង​ខ្លះ​មិន​ទម្លាប់​គេង​ក្នុង​តង់​ឡើយ ដូចនេះ​បើ​អ្នក​យក​របស់​ប្រើប្រាស់​របស់​គេ​ទៅ​ជាមួយ នោះ​គេ​នឹង​អាច​គេង​លក់​ស្រួល មិន​រក​រឿង​ឡើយ​។​

យក​របស់​លេង​ទៅ​ជាមួយ​
នៅពេល​ដែល​អ្នក​ចេញ​ទៅ​ព្រៃ​ដើម្បី​បោះ​ជម្រម អ្នក​គួរតែ​យក​ប្រដាប់ប្រដា​ល់លេង​ដែល​ងាយស្រួល​យក​តាម​ខ្លួន​របស់​កូន​ទៅ​ជាមួយ ព្រោះ​បើ​ជួប​នឹង​មេឃ​ភ្លៀង អ្នក​អាច​ឲ្យ​កូន​លេង​ក្នុង​តង់​បាន នោះ​គេ​នឹង​មិន​អផ្សុក ហើយ​ទារ​ទៅ​ផ្ទះ​ឡើយ​។​

បើក​ចិត្តឲ្យទូ​លាយ​
នៅពេល​ដែល​អ្នក​នាំ​កូន​ទៅ​ក្នុងព្រៃ​លេង អ្នក​មិន​ត្រូវ​តែងតែ​បា​រម្ហ​ពីនេះ​ពី​នោះ ហើយ​ស្តីបន្ទោស​ឲ្យ​កូន​នៅ​ពេល​ដែល​គេ​លេង​ច្រើន ហើយ​ប្រលាក់​អាវ​នោះទេ ព្រោះ​អ្នក​នាំ​គេ​ទៅលេង គឺ​មិន​ត្រូវ​ហាមឃាត់​គេ​ឡើយ ដូចនេះ​អ្នក​គួរតែ​យក​ខោ​អាវ​របស់​គេ​ទៅឲ្យ​បាន​ច្រើន ទើប​កូន​មាន​សម្លៀកបំពាក់​ស្លៀកពាក់​បាន​គ្រប់គ្រាន់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។