Simeone ​ថា​ AT Madrid ចាញ់​ Barca ដោយ​សារ​​​ Suarez

Simeone ​ថា​ AT Madrid ចាញ់​ Barca ដោយ​សារ​​​ Suarez

Diego Simeone អ្នកចាត់ការ​ក្រុម​ Atletico Madrid ​​បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​ បាន​ភ្លាត់​ចាញ់​ Barcelona ២-១ កាល​យប់​ថ្ងៃ​សៅរ៍ ​ក៏​ព្រោះ​ Luis Suarez គឺជា​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​បំផុត និង​ជា​កីឡាករ​ម្នាក់ ដែល​​អាច​ធ្វើ​​​​ឲ្យ​លទ្ធផល​ការ​ប្រកួត​មាន​ការ​ប្រែ​​ប្រួល។

 

Simeone ​ថា​ AT Madrid ចាញ់​ Barca ដោយ​សារ​​​ Suarez

Simeone ​ថា​ AT Madrid ចាញ់​ Barca ដោយ​សារ​​​ Suarez

 

​ក្រុម​ភ្ញៀវ​ AT Madrid របស់​លោក​ Simeone ​​ត្រូវ​បាន​ Barca វាយ​បក​យក​ឈ្នះ​វិញ ដោយ​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​ La Liga កាល​យប់​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ Koke ​បាន​រក​គ្រាប់​នាំ​មុខ​តាំង​ពី​នាទី​ទី​១០ តែ​ត្រូវ​ Lionel Messi តាម​ស្មើ ១-១ នាទី​៣០ និង​ Suarez ថែម​គ្រាប់​ទី​២​ឲ្យ​ Barca នាទី​៣៨​ទៀត។ ​ប្រកួត​នោះ​ដែរ AT Madrid បាន​ទទួល​កាត​ក្រហម ដល់​ទៅ​២​នាក់​គឺ Filipe Luis​ នាទី​៤៤ និង​ Diego Godin នាទី​៦៥ (លឿង​២​ដង)។

 

ក្រោយ​ចប់​​ការ​ប្រកួត ដែល​ធ្វើ​ឲ្យ​ Barca នាំ​មុខ​​៣​ពិន្ទុ​ដាច់ និង​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​នោះ អ្នកចាត់ការ​សញ្ជាតិ​អាហ្សង់ទីន វ័យ​៤៥​ឆ្នាំ​​រូប​នេះ បាន​និយាយ​​​ពី​ Suarez ថា៖ “គាត់ (Suarez) ជា​កីឡាករ​សំខាន់​ម្នាក់។ គាត់​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​ខុស​ប្លែក។ គ្មាន​អ្វី​​សង្ស័យ​ឡើយ ​ការ​មក​ដល់​របស់​គាត់ ពិត​ជា​ធ្វើ​ឲ្យ​ Barcelona ​ខ្លាំង​ជាង​មុន​ទៀត”។

 

Simeone ​ថា​ AT Madrid ចាញ់​ Barca ដោយ​សារ​​​ Suarez

Simeone ​ថា​ AT Madrid ចាញ់​ Barca ដោយ​សារ​​​ Suarez

 

“គាត់​មាន​សមត្ថភាព​ខុស​ប្លែក​ពី​កីឡាករ​ក្រុម​ Barca ទាំង​អស់។ គាត់​ខ្លាំង ស័ក្តសម​ជា​កីឡាករ​​តំណែង​លេខ​៩​មែន។ គាត់​ល្អ​គ្រប់​យ៉ាង ដែល​ធ្វើ​ឲ្យ​ Barcelona កាន់​តែ​ខ្លាំង”។ Simeone ​បាន​បញ្ជាក់​បន្ថែម។

 

Suarez ជា​កីឡាករ​តែ​ម្នាក់ ដែល​​ស៊ុត​បាន​ច្រើន​ជាង​គេ​បង្អស់​នៅ​លីគ​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ ​ដោយ​៣២​ប្រកួត​ អតីត​ខ្សែ​ប្រយុទ្ធ​​ក្រុម​ Liverpool ​រូប​នេះ ស៊ុត​បាន​៣១​គ្រាប់៕

 

-ចុចអាន៖ Suarez ក្លាយ​ជា​កីឡាករ​ដំបូង​នៅ​អឺរ៉ុប​ ដែល​ស៊ុត​បាន​៣០គ្រាប់​​រដូវកាល​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ skysports