រីយ៉ា លេច​មុខ​ក្នុង​ឈុត​សារភាព​ស្នេហ៍​អម​ដោយ Flash Mob កណ្ដាល Major

រីយ៉ា លេច​មុខ​ក្នុង​ឈុត​សារភាព​ស្នេហ៍​អម​ដោយ Flash Mob កណ្ដាល Major

ក្រោយ​ទទួល​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​បាន​បង្ហាញ​វត្តមាន​ក្នុង​បទ​ចម្រៀង “ទី​បំផុត” របស់​ហេង ពិទូ  កញ្ញា ម៉ុន ផល​ចរិយា ហៅ រីយ៉ា បាន​លេច​មុខ​ជា​ថ្មី​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ Major Cineplex by Cellcard ក្នុង​ឈុត​សម្ដែង​សារភាព​ស្នេហ៍​មួយ ដែល​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ខ្មែរ​មួយ​រឿង។

 

រីយ៉ា លេច​មុខ​ក្នុង​ឈុត​សារភាព​ស្នេហ៍​អម​ដោយ Flash Mob កណ្ដាល Major

 

រីយ៉ា បញ្ជាក់​យ៉ាង​ខ្លី​ថា នេះ​គ្រាន់​ជា​ការ​សម្ដែង មិន​មែន​ជា​ការ​ពិត​ដែល​ថា នាង​មាន​ស្នេហា ហើយ​ត្រូវ​គូ​ស្នេហ៍​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​កណ្ដាល​ចំណោម​ដូច្នេះ​ទេ សូម​កុំ​ភ័ន្ត​ច្រឡំ។ យ៉ាង​ណា តារា​ស្រី​វ័យ ១៩​បង្ហើប​ថា ប្រសិន​បើ​នាង​មាន​ស្នេហា ហើយ​ត្រូវ​សំណព្វ​ចិត្ត​ធ្វើ​ដូច្នេះ ក៏​ជា​ការ​រំភើប​មួយ​ដែរ។

 

ឈុត​សម្ដែង​របស់ រីយ៉ា រួម​ជាមួយ​ការ​រាំ Flash Mob នោះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ​រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត” ឬ “My Junior My Crush” ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​ស្វាគមន៍ “បុណ្យ​នៃ​ក្ដី​ស្រឡាញ់” ដែល​នឹង​មក​ដល់​សប្ដាហ៍​ទី​២​នៃ​ខែ​នេះ។ កញ្ញា ស៊ា រស្មី ជា​អ្នក​និពន្ធ​ភាពយន្ត​ខាង​លើ បញ្ជាក់​រឿង​ភាពយន្ត​ស្នាដៃ​ទី​២​របស់​នាង​នេះ សម្ដែង​ដោយ សុខ សោម៉ាវត្តី និង​យឹម ណារ៉ា។

 

រីយ៉ា លេច​មុខ​ក្នុង​ឈុត​សារភាព​ស្នេហ៍​អម​ដោយ Flash Mob កណ្ដាល Major

 

រីយ៉ា លេច​មុខ​ក្នុង​ឈុត​សារភាព​ស្នេហ៍​អម​ដោយ Flash Mob កណ្ដាល Major

 

ប៉ុន្តែ​ការ​ដែល​យក​កញ្ញា រីយ៉ា សម្ដែង​ជំនួស​ក្នុង​ឈុត​សារភាព​ស្នេហ៍​ម្សិលមិញ​នេះ ទី​១​ដោយ​នាង មិន​ចង់​ឲ្យ​មហាជន ដែល​គ្រាន់​ឃើញ​ហើយ​ដឹង​ថា ជា​ការ​ផ្សព្វផ្សាយ​រឿង​របស់​នាង​តែ​ម្ដង។ “យើង​មិន​ចង់​ឲ្យ​គេ​ដឹង​ភ្លាម​ៗ​ថា ជា​ការ​ផ្សព្វផ្សាយ​រឿង ដូច​បង​ឃើញ​មិញ អត់​មាន​នរណា​ដឹង​ថា​គេ​ធ្វើ​ដើម្បី​អី្វ​ទេ”។ ហេតុផល​ទី​២ ព្រោះ រីយ៉ា វ័យ​ក្មេង ស្អាត និង​កំពុង​ពេញ​និយម។

 
មើល​ឈុត​ស្នេហា​ក្នុង​រឿង “My Junior My Crush ” រំលេច​តាម Original Song
 

“ធ្វើ​អីចឹង រឿង​យើង​ក៏​គេ​ចាប់​អារម្មណ៍ ហើយ រីយ៉ា គាត់​ក៏​អាច​កាន់​តែ​ល្បី​ដែរ”។ រស្មី បន្ថែម។ ជាមួយ​នឹង​ឈុត​សម្ដែង​ខាង​លើ ក៏​មាន​ការ​រាំ Break dance ក្នុង​បទ “Will You Be My Girl Friend” ផង​ដែរ។ សូម​ទស្សនា​ទាំង​អស់​គ្នា…!!!

 

 

អត្ថបទ៖ ទារិកា