​របៀប​ឆុងតែ​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​

​របៀប​ឆុងតែ​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​

​នៅពេល​ដែល​អ្នក​ឆុងតែ​មក​ផឹក អ្នក​គួរតែ​ប្រយ័ត្ន​ពី​របៀប​ឆុង ព្រោះ​បើ​អ្នក​ឆុង​ខុស​របៀប នោះ​អ្នក​អាច​នឹង​មាន​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន ដូចនេះ​អ្នក​គួរតែ​ស្វែងយល់​ពី​របៀប​ឆុង​ឲ្យបាន​ច្បាស់លាស់​ទើប​គ្មាន​ជំងឺ​។ តើ​មាន​របៀប​ឆុង​បែបណា​ខ្លះ​ទៅ​?

​នៅពេល​ដែល​អ្នក​ឆុងតែ​ដែល​មាន​លក្ខណៈ​ជា​កញ្ចប់​តូចៗ ហើយ​មាន​ស្បៃ​ពណ៌​ស​នៅ​ខាងក្រៅ អ្នក​ត្រូវ​តែ​សង្កេតមើល​សារធាតុ​នៃ​កញ្ចប់​តែ​នោះ​ជាមុនសិន បន្ទាប់​មក​អ្នក​ត្រូវតែ​ប្រើ​ទឹក​ដែល​មាន​សីតុណ្ហភាព​ក្រោម​៨៥​អង្សា​សេន​មក​ឆុង ហើយ​រយៈពេល​ដែល​ឆុង អ្នក​អាច​កំណត់​ត្រឹម​៥​នាទី​ទៅ​បាន​ហើយ ក្រៅពី​មើល​ពី​សារធាតុ​របស់​កញ្ចប់​តែ​រួច នៅពេល​ដែល​អ្នក​ឆុង អ្នក​មិន​ត្រូវ​ឆុង​ទាំង​ផ្លាក​នៃ​កញ្ចប់​តែ​នោះទេ ព្រោះ​នៅពេលដែល​ផ្លាក​នោះ​ត្រូវ​សារធាតុ​ក្តៅ វា​អាច​បញ្ចេញ​ពណ៌​ទៅក្នុង​ទឹកតែ​នោះ ជា​ហេតុ​ដែល​អាច​នាំ​យក​ជាតិពុល​ទៅក្នុង​តែ​នោះ​បាន នោះ​អ្នក​នឹងមាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ពេល​ដែល​អ្នក​ផឹក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។