ទារិកា​​​​ខ្លួន​​ជាប់​គ្នា​ក្មេង​បំផុត ​​​វះកាត់​ផ្ដាច់​​​ពី​គ្នា​​បាន​ជោគជ័យ​

ទារិកា​​​​ខ្លួន​​ជាប់​គ្នា​ក្មេង​បំផុត ​​​វះកាត់​ផ្ដាច់​​​ពី​គ្នា​​បាន​ជោគជ័យ​

​​​​ក្រុម​គ្រូពេទ្យ​​នៅ​ប្រទេស​ស្វីស ​​បាន​វះកាត់​លើ​ទារិកា​ភ្លោះ​ខ្លួន​​ជាប់​គ្នា​អាយុ​​ ​៨ថ្ងៃ ​​​រយៈ​ពេល ៥ម៉ោង​​​​ ​បាន​យ៉ាង​ជោគជ័យ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

 

ទារិកា​​​​ខ្លួន​​ជាប់​គ្នា​ក្មេង​បំផុត ​​​វះកាត់​ផ្ដាច់​​​ពី​គ្នា​​បាន​ជោគជ័យ​

​​

សារព័ត៌មាន ​Le Matin Dimanche របស់​ស្វីស​​រាយ​ការណ៍​ថា​​ កូន​ភ្លោះនេះ​គឺ​​​​ស្រី​ទាំង​​​បី​ ​កើត​​​មុន​​​កំណត់ ២ខែ ដោយ​ទារិកា​ Maya និង Lydia ​មាន​​ទ្រូង​ និង​ថ្លើម​រួម​គ្នា។

 

​ក្រុម​វេជ្ជបណ្ឌិត​ ​​​គ្រោង​​ផ្ដាច់​​តាំង​ពី​កំណើត ​តែ​​ទារក​ទាំង​ពីរ​បែរ​ជា​ខ្វះ​ឈាម និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ​ប្រធាន​មន្ទីរពេទ្យ​​វះកាត់​កុមារ​​​នៃ​សាកលវិទ្យាល័យ​ហ្សឺណែវ លោក​ Barbara Wildhaber ​​និយាយ​ថា​មុន​វះកាត់​ ក្រុម​លោក​​គិត​ថា​​ប្រហែលជា​​មិន​អាច​ស្រោច​ស្រង់​​ជីវិត​ទារិកា​​ទាំង​ពីរ​បាន​ឡើយ ​ព្រោះ​វា​មើល​ទៅ​​ដូចជា​រន្ធត់​ខ្លាំង​ណាស់ ប៉ុន្តែ​អ្វី​ៗ​​​ហួស​ការ​រំពឹង​ទុក គឺ​​​អាច​ជួយ​​​​បាន។

 

​​ក្រោយ​វះកាត់​រួច​ ​ទារិកា​​ទាំង​ពីរ​ត្រូវ​ដាក់​​ថ្លឹង ​​​​មាន​ទម្ងន់ ២,២គីឡូក្រាម​ និង​បំបៅ​ដោះ​​ម្ដាយ​​ភ្លាមៗ​តែម្ដង​។ Maya និង Lydia ​​ស្ថិត​ក្នុង​ចំណោម​​​​​កូន​ភ្លោះ​ខ្លួន​​ជាប់​គ្នា​​ជាង ២០០​ ផ្សេង​ទៀត​ក្នុង​លោក​​ ដែល​ទទួល​ការវះកាត់​បាន​ជោគជ័យ៕

 

ទារិកា​​​​ខ្លួន​​ជាប់​គ្នា​ក្មេង​បំផុត ​​​វះកាត់​ផ្ដាច់​​​ពី​គ្នា​​បាន​ជោគជ័យ​

 

ទារិកា​​​​ខ្លួន​​ជាប់​គ្នា​ក្មេង​បំផុត ​​​វះកាត់​ផ្ដាច់​​​ពី​គ្នា​​បាន​ជោគជ័យ​

 

ទារិកា​​​​ខ្លួន​​ជាប់​គ្នា​ក្មេង​បំផុត ​​​វះកាត់​ផ្ដាច់​​​ពី​គ្នា​​បាន​ជោគជ័យ​

 

ចុចអាន៖ មិន​គួរ​ឲ្យ​ជឿ! ទារិកា​កើត​មក​មាន​ផ្ទៃ​ពោះ​ស្រាប់​ហើយ​កូន​ភ្លោះ​ទៀត

ចុចអាន៖ ទារិកា​អភ័ព្វ​ត្រូវ​ម្ដាយ​ចោល​តាម​ទុយយោ​ទឹក​ តែ​ជួយ​សង្គ្រោះ​បាន​

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ Metro

  • ទារិកា​​​​ខ្លួន​​ជាប់​គ្នា​ក្មេង​បំផុត ​​​វះកាត់​ផ្ដាច់​​​ពី​គ្នា​​បាន​ជោគជ័យ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/02/01  Category:ជីវិតនិងសង្គម