ឃាត់ខ្លួន​បុរស​ម្នាក់ ផ្លោះ​របង​ចូល​បំរុង​ចាប់រំលោភ ប្រពន្ធ​គេ​តែ​មិនបាន​សម្រេច​

កណ្តាល:  បុរស​ម្នាក់​បានធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​បន្ទប់​ប្រពន្ធ​គេ ពេល​កំពុង​ដេកលក់​រួច​ចាប់ថើប និង​ប្រុង​ចាប់រំលោភ ប៉ុន្តែ​មិនបាន​សម្រេច ព្រោះ​ពេល​ស្ត្រី​រងគ្រោះ​ភ្ញាក់ឡើងស្រែក​អោយ​អ្នកជិតខាង​ជួយ​។​

 ហេតុការណ៍​នេះ កើតឡើង ៤​និង​៥០​នាទី​ទៀបភ្លឺ ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះចំណុច​:​ផ្ទះ​ជនរងគ្រោះ​ភូមិ​តាខ្មៅ​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​.

​ចំណែកឯ​ជនសង្ស័យ ឈ្មោះ ច័ន្ទ បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ទីលំនៅ ស្នាក់នៅ​ភូមិថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បុខ​របរ​បុគ្គលិក​ក្រុមហ៊ុន​បារី​។​នារី​រងគ្រោះ ឈ្មោះ ហ​.ស​.​រ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ មុខរបរ​កម្មការិនីរោងចក្រ​ស៊ី​ណូ​។

​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ កំពុងតែ​ដេក​ក្នុង​បន្ទប់​តែម្នាក់ឯង ដោយ​មិនបានបិទទ្វារ ព្រោះ​ប្តី​ទើបតែ​ងើ​ទៅ​បង់សំណាញ់​ពេលនោះ​ស្រាប់តែ​ជនសង្ស័យបាន​ផ្លោះ​របង​រួច​ដើរចូល​ទៅក្នុង​បន្ទប់ ដែល​ជនរងគ្រោះ​កំពុងតែ​ដេកលក់ហើយ​បាន​ចាប់​អោបថើប និង​បាន​លាត់​សារុង​ថើប​លិ​ត​ប្រដាប់ភេទជនរងគ្រោះ ភ្លាមនោះ​ជនរងគ្រោះ​បាន​ភ្ញាក់​ទាន់ ស្មានថា​ជា​ប្តី​របស់ខ្លួនពេល​បើកភ្នែក​មើល និង​ស្តាប់​សំលេង ទើបបាន​ដឹងថា​មិនមែនជា​ប្តី​របស់ខ្លួនក៏បាន​ស្រែក ពេលនោះ​ជនសង្ស័យ​ក៏បាន​រត់​ពី​បន្ទប់ មកដល់​ក្រៅ​ផ្លោះ​របងចេញ​ក្រៅ​មិនទាន់​ត្រូវ​​បាន​អ្នកជិតខាង​ចាប់​ឃាត់ខ្លួន ប្រគល់ជូន​សម្ថ​កិច្ចប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​ខ្មៅ ចាត់ការ​តាមច្បាប់​។​

​ក្រោយពី​ឃាត់ខ្លួន នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ ពុំបាន​សារភាព ដូចការចោទប្រកាន់រ​បស់​ជនរងគ្រោះ​ឡើយ គឺ​ខ្លួន​គ្រាន់តែ​បាន​ផ្លោះ​របង​ចូលទៅទារលុយ ដែល​ប្តី​របស់​ជនរងគ្រោះ បាន​ខ្ចី​ចំនួន​១០០​ដុល្លា​ប៉ុណ្ណោះ ព្រោះ​ហៅពី​ក្រៅរបង​ផ្ទះ​មិនមាន​អ្នកឆ្លើយ​។​ទោះ​​ជា​យ៉ាងណាក៏ដោយ ពេលនេះ​ជនសង្ស័យត្រូវបាន នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ បាន​កសាង​សំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន​នគរ​​បាល ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ឃាត់ខ្លួន​បុរស​ម្នាក់ ផ្លោះ​របង​ចូល​បំរុង​ចាប់រំលោភ ប្រពន្ធ​គេ​តែ​មិនបាន​សម្រេច​