នារី​ខ្មែរ​ម្នាក់ ចាក់​សង្សារ​ជា​ជនបរទេស រួច​រត់​គេចខ្លួនបាត់

ភ្នំពេញ: នារី​ខ្មែរ​ម្នាក់ មានទំនាស់​មិត្ត​ប្រុស​ជា​ជនបរទេស ខឹង​បាន​យក​កាំបិត​ចាក់ មិត្ត​ប្រុស​ចំដោះ​ខាងឆ្វេង​បណ្តាលអោយ​របួសធ្ងន់​ធ្ង​រ ។ ដែល​ហេតុ​ការ​ណ៌​នារី​ខ្មែរចាក់ទៅ
លើមិត្ត​ប្រុស​នេះ បានកើត​ឡើង​នៅ​ម៉ោងជាង​១​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​ចំណុច​បន្ទប់ នៃ​ផ្ទះជួល​លេខ​៥១A ផ្លូវ​លេខ​១៥០ ស្ថិតក្នុងសង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។​

​មុន​កើតហេតុ​គេ​បានឮ​សំលេង ឈ្លោះប្រកែក​គ្នា​រវាង សង្សារ​ទាំងពីរ​នាក់​យ៉ាងខ្លាំងលុះ​បាន​ប្រហែល​ជិត​១​ម៉ោង​ស្រាប់តែ​លែង​ឮ​សំលេង​ឈ្លោះប្រកែក​គ្នា ឮ​តែសំលេង​បុរស​ជា​ជនជាតិ បរទេស ស្រែក​ឲ្យ​ជួយ​ផង ។ ពេលនោះ​អ្នក​នៅក្បែរ​បន្ទប់បាន​ចេញទៅ​មើល​ក៏​ឃើញ​បុរស​បរទេស​រូបនោះ មាន​ឈាម​ហូរ​ដាប​ខ្លួនបាត់ទៅហើយ​។​

​ក្រោយពី​កើតហេតុ​ភ្លាម នារី​ជា​សង្សារ​បាន​រត់គេច ចេញពី​បន្ទប់​បាត់​។ ភ្លាម​ន៉​អ្នក​ដែលនៅក្បែរនោះ បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​ចុះទៅ​ដល់ទី​តាំង​កើតហេតុ រួច​បានប​ញ្ជួ​ន ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​៕​

នារី​ខ្មែរ​ម្នាក់ ចាក់​សង្សារ​ជា​ជនបរទេស រួច​រត់​គេចខ្លួនបាត់