ករណី​គ្រឿង​ង​ញៀន​ឆ្នាំ​២០១៥៖ ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​ជាង​៧​ពាន់​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជាង​១​តោន ៦២០​គីឡូក្រាម​

ភ្នំពេញ: ​របាយការណ៍​របស់​អា​ជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានបង្ហាញ​ឲ្យ​ដឹងថា កម្ពុជា​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន ប៉ុន្តែ​កម្ពុជា​បាន​នឹង​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ពី​ការ​ចរាចរណ៍​គ្រឿងញៀន​ពី​តំបន់​នានា​ក្នុង​ពិភពលោក ពិសេស​តំបន់ត្រីកោណមាស តាម​ច្រក​ភាគ​ខាងជើង និង​ឥសាន នៃ​ប្រទេស​។
        
 ដោយសារ​ឥទ្ធិពល​នេះ ធ្វើ​ឲ្យ​ការ​ចរាចរណ៍​ឆ្លងកាត់ និង​ការប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា បាន​រីក​រាលដាល​ដល់​ជ​នន​បទ​មួយចំនួន​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​មកដល់ពេលនេះ បាន​រកឃើញ​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន ១៦.៥៧៥​នាក់​។ ប្រភេទ​គ្រឿងញៀន​ភាគច្រើន​ជា​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​។   
​   
​ក្នុង​ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​៣.០៦១​ករណី លើ​១.៣៣៧​ករណី នៃ​ឆ្នាំ​២០១៤ កើនឡើង​១២៨,៩៤%​។ ឃាត់ខ្លួន​សរុប​ចំនួន ៧.០០៨​នាក់ ស្រី​៨៥៣​នាក់ លើ​៣.១៤២​នាក់ នៃ​ឆ្នាំ​២០១៤ កើនឡើង​១២៣,០៤%​។
​    ​
ចាប់យក​វត្ថុតាង​គ្រឿងញៀន​សំខាន់ៗ​សរុប​មាន​ចំនួន ១​តោន ៦២០​គីឡូក្រាម ២៣៤​ក្រាម ៥៨ (​មេ​តំ​ហ្វី​តា​មីន ICE-WY, អ៊ិ​ច​ស្តា​លី , ហេ​រ៉ូ​អ៊ី​ន , ក​ញ្ជា​ក្រៀម​)​។​
​    ​
ទ្រព្យសម្បត្តិ​សំខាន់ៗ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ដែល​ចាប់យក​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ខេត្ត រួមមានៈ ម៉ូតូ​១៣០៧​គ្រឿង​, រថយន្ត​៥៨​គ្រឿង , ប្រាក់​កម្ពុជា ២៩២.៣៩២.០០០​រៀល . ប្រាក់​ថៃ ៦៦.២៣៩​បាត , ប្រាក់​វៀតណាម ១២.៧៣៨.០០០​ដុង ,​ប្រាក់​ដុល្លារ ១៧៣.៣៥៣​ដុល្លារ , ប្រា​ក់ឡាវ ១៥៤.០០០​គីប​, ប្រាក់​ចិន ១.០០០​យ័ន​, និង​វត្ថុ​តាម​មួយចំនួនទៀត​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី ខេត្ត ដើម្បី​អនុវត្ត​តាមច្បាប់​។​

ករណី​គ្រឿង​ង​ញៀន​ឆ្នាំ​២០១៥៖ ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​ជាង​៧​ពាន់​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជាង​១​តោន ៦២០​គីឡូក្រាម​

ករណី​គ្រឿង​ង​ញៀន​ឆ្នាំ​២០១៥៖ ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន​ជាង​៧​ពាន់​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជាង​១​តោន ៦២០​គីឡូក្រាម​