គាស់​បន្ទប់​ជួល​លួច​យក​ទូរទស្សន៍ និង​លែ​ត​ថប​បានសម្រេច តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួ​ន

ភ្នំពេញ: ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈដែល​ពួកគេ​បានធ្វើសកម្មភាព​គាស់​សោរ​បន្ទប់​ជួល​លួច​យក​ទូរទស្សន៍​និង​លែ​ត​ថប​បាន​ហើយ​តែរត់​មិន​រួច​។

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី ទៀបភ្លឺ ថ្ងៃទី​១ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល ផ្លូវលំ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ​។​

​ជ​នស​ង្ស័​ទី​១​ឈ្មោះ ប៉ូច សីហៈ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់នៅ​ភូមិស្ងួន​ពេជ្រ ឃុំ​ក​ន្តោ​ក សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​២ យិន សុភ​ក្រ័អាយុ​៣២​ឆ្នាំ មុខរបរ​បើ​ឡាន​រោងចក្រ ស្នាក់នៅ​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ចំណែក​ដើមបណ្តឹង​មានឈ្មោះ តាក់ សុខ​ចាន់ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ អាជីវករស្នាក់នៅ​ក្រុម​៤ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​មុនពេល​ឃាត់ខ្លួន​កម្លាំង​ល្បាត​បានធ្វើការ​នៅ​ចំណុចខាងលើ​ហើយក៏​ឃើញ​ជនសង្ស័យ​បាន​អោប​ទូរទស្សន៍ ម៉ាក​LED ១​គ្រឿង​និង​កុំព្យួ​ទ័​រ​(​លែ​ត​ថប​)១​គ្រឿង​ដើរចេញ​ប្រុង​ឡើង​ជិះ​ម៉ូតូឌុប​គួ​អោយ​សង្ស័យ​ក៏​ឃាត់​សួរនាំពេលនោះ​ជនសង្ស័យ​ភ័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​បានធ្វើ​សកម្មភាព​ឆ្កិះសោរ​បន្ទប់​ជួល​លួច​គេ​មក​ពេលនោះ​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើ​ម្បក៍សាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាកា​ចាត់ការ​បន្ត​តាម​និតិ​វិធី ចំណែក​វត្ថុតាងសមត្ថកិច្ច​ប្រគល់​អោយទៅ​ជនរងគ្រោះ​វិញ​៕​

គាស់​បន្ទប់​ជួល​លួច​យក​ទូរទស្សន៍ និង​លែ​ត​ថប​បានសម្រេច តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួ​ន

គាស់​បន្ទប់​ជួល​លួច​យក​ទូរទស្សន៍ និង​លែ​ត​ថប​បានសម្រេច តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួ​ន