នៅ​ពី​ក្រោយខ្នង Shinta Mani ជាប់​ជា​សណ្ឋាគារ​ដែល​ល្អ​បំផុត​សម្រាប់​ឆ្នាំ២០១៦

សៀមរាប៖ កាលពី​ថ្ងៃទី២០ មករា​កន្លងទៅ វេ​ប​សាយ Trip Advisor ដែលជា​វេ​ប​សាយ​ទេសចរណ៍​មួយ​ដ៏​ល្បីល្បាញ​នៅលើ​ពិភពលោក បានផ្តល់​ចំណាត់​សណ្ឋាគារ​ចំនួន១០ ដែល​ជាប់​ជា​សណ្ឋាគារ​ល្អ​ជាងគេ​នៅលើ​ពិភពលោក។ Trip Advisor បានផ្តល់​ចំណាត់ថ្នាក់​នេះ តាមរយៈ​បទពិសោធន៍​ការ​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​នៅ​ទូទាំង​ពិភពលោក។ ចុងក្រោយ​សណ្ឋាគារ​ចំនួន ១០ ជាប់​ក្នុង​ចំណាត់ថ្នាក់ "World's Best Hotels 2016"។

ក្នុងចំណោម​សណ្ឋាគារ​ទាំង១០ សណ្ឋាគារ ស៊ិន​តា​ម៉ា​នី (Shinta Mani Resort) នៅ​ទីក្រុង​សៀមរាប ជាប់​ចំណាត់ថ្នាក់​លេខ២ នៅ​ពីក្រោយ​សណ្ឋាគារ Umaid Bhawan Palace របស់​ប្រទេស​ឥណ្ឌា។ អ្នកគ្រប់គ្រង​នៅ​សណ្ឋាគារ​ស៊ិន​តា​ម៉ា​នី​បាន​និយាយថា ការផ្តល់​ចំណាត់ថ្នាក់​នេះ គឺជា​មោទនភាព​បំផុត​សម្រាប់​សណ្ឋាគារ​របស់លោក ទន្ទឹមនឹងនោះ វា​ក៏បាន​ទាញ​ភាពល្បីល្បាញ​ដល់​ខេត្តសៀមរាប រួម​និង​ប្រទេស​កម្ពុជា​ទាំងមូល​ផងដែរ។

មាន​វត្ត​មាននៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ២០១៣ ក្រោយពី​បំ​លែងខ្លួន​ពី​ផ្ទះសំណាក់​មួយ ដែលមាន១៨បន្ទប់ ស៊ិន​តា​ម៉ា​នី គឺជា​សណ្ឋាគារ​ឈរ​នៅ​លំដាប់​ផ្កាយ៤ ។ អ្នកគ្រប់គ្រង​សណ្ឋាគារ​នេះ​និយាយថា ចំណាត់ថ្នាក់​ផ្កាយ​គឺជា​រឿង​មួយ​ម្យ៉ាង ដែល​លោក​អាច​និយាយបានថា ជា​រឿង​ហួស​សម័យ តែ​អ្វីដែល​គេ​កំពុងនិយាយ​នៅពេលនេះ គឺ​បទពិសោធន៍​ផ្ទាល់​របស់​ភ្ញៀវ​ដែល​បានមក​ស្នាក់នៅ និង​បាន​ចែករំលែក​បទពិសោធន៍​ទាំងនោះ ទៅកាន់​ពិភពលោក​បានដឹង។

ចង់ដឹងថា តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​សណ្ឋាគារ ស៊ិន​តា​ម៉ា​នី ទទួលបាន​ចំណាត់ថ្នាក់​លេខ២ ជា​សណ្ឋាគារ​ល្អ​បំផុត​នៅលើ​ពិភពលោក​សម្រាប់​ឆ្នាំ២០១៦ និង​ឈ្នះ​សណ្ឋាគារ​ខ្ទង់រយ និង​លំដាប់​ផ្កាយ៥នៅ​ទូទាំងប្រទេស​កម្ពុជា​នោះ សូម​ស្តាប់​បទសម្ភាសន៍ រវាង​អ្នកសារព័ត៌មាន​នៃ​គេហទំព័រ​សារព័ត៌មានថ្មីៗ ជាមួយ​លោក កាន រិន​ណា ជំនួយការ​នាយក​ប្រតិបត្តិ នៃ​សណ្ឋាគារ ស៊ិន​តា​ម៉ា​នី ដូចតទៅ។

**audio2**


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​