ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

នា​ថ្ងៃ​ទី​៣១ មក​រា ការ​ប៉ុនប៉ង​សណ្តោង​នាវា​កា​ហ្គោ MODERN EXPRESS ដែល​ផ្អៀង​រក​ក្រឡាប់​លិច​ត្រូវ​បរាជ័យ ។ មធ្យោបាយ​តែ​មួយ​គត់​គឺ​ការ​ប្រើ​ឧទ្ធម្ភាគចក្រ​ស្ទូច ក៏​ប៉ុន្តែ​នា​ថ្ងៃ​ទី​៣១ មក​រា ការ​ប៉ុនប៉ង​បែប​នេះ​ពុំ​អាច​ទៅ​រួច​ទៀត ព្រោះតែ​មាន​ខ្យល់​បោកបក់​ខ្លាំង ។

ចាប់តាំងពី​នាវា​នេះ​ផ្អៀង​មក ឧតុនិយម​មាន​លក្ខណៈ​អាក្រក់​ជាប់​រហូត​ដល់​ពេល​នេះ​។ មាន​ប្រហោង​នានា​ទំហំ​ជាង​៦​ម៉ែត្រ ហើយ​បណ្តា​នាវា​សណ្តោង​ពុំ​អាច​ចូល​ទៅ​ជិត​នាវា MODERN EXPRESS បាន​មក​ពី​បញ្ហា​សន្តិសុខ ។

ពេញ​មួយ​ថ្ងៃ​ទី​៣១ មក​រា ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​តាម​នាវា​នេះ​ដែល​ចេះ​តែ​រសាត់​ទៅ​ទាំង​ផ្អៀង ។ ពេល​នេះ​វា​ស្ថិត​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ ។ ការ​សាកល្បង​សណ្តោង​ចុង​ក្រោយ​មួយ​ត្រូវធ្វើ​នា​ថ្ងៃ​ទី​១ កុម្ភៈ ក៏​ប៉ុន្តែ​អាជ្ញាធរ​រៀបចំ​រួច​ហើយ​ដែល​នាវា​នេះ​នឹង​លិច​ជាយថាហេតុ ។ នាវា​នេះ​ដឹក​ជា​ពិសេស​នូវ​ឈើ និង​គ្រឿង​ម៉ាស៊ីន​ទាំងឡាយ​សម្រាប់​ការដ្ឋាន ហើយ​វា​មាន​ផ្ទុក​ប្រេងម៉ាស៊ូត​៣០០​តោន​ផង​ដែរ ។

នាវា MODERN EXPRESS បាន​ផ្អៀង​ជាមួយ​ទំនិញ​ទម្ងន់​៣.៦០០​តោន ហើយ​វា​អាច​លិច​នៅ​ឆ្នេរសមុទ្រ AQUITAINE នា​ដើម​ស​ប្តា​ហ៍​នេះ ។ នាវា​នោះ​បាន​ផ្អៀង​ចាប់​តាំងពី​៦​ថ្ងៃ​មក​ហើយ​ក្នុង​ឈូង​សមុទ្រ GASCOGNE ដោយ​បណ្តា​នាវិក​ត្រូវ​ជម្លៀស​ចេញ​អស់ រួច​វា​បន្ត​រសាត់​មក​ក្បែរ​ឆ្នេរសមុទ្រ AQUITAINE ។

នាវា​កា​ហ្គោ​នេះ​មាន​បណ្តោយ​ប្រវែង​១៦៤​ម៉ែត្រ វា​បាន​ផ្តល់​សញ្ញា​អាសន្ន​កាលពី​ថ្ងៃ​ទី​២៦ មក​រា ពេល​មក​ដល់​កន្លែង​មួយ​ចម្ងាយ​២៨០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​អេ​ស្ប៉ា​ញ ។ នាវិក​ទាំង​២២​នាក់​របស់​នាវា​ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា​ត្រូវ​ជម្លៀស​ចេញ​ដោយ​បណ្តា​ឧទ្ធម្ភាគចក្រ​អេ​ស្ប៉ា​ញ ៕