ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ទីភ្នាក់ងារ​ព័ត៌មាន Daily Mirror ផ្សាយ​ថា លោក Louis van Gaal គ្រូបង្វឹក​ក្លិប​Man Utd បាន​ជួល​អង្គរក្ស​ការពារ​សុវត្ថិភាព​នៅ​ឯ​ផ្ទះ​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​ជាមួយ​ប្រពន្ធ​ក្នុង​តំបន់​Cheshire​ព្រោះ​បារម្ភ​ខ្លាច​ជួប​គ្រោះថ្នាក់​ដោយសារ​អ្នកគាំទ្រ​ដែល​ចង់ឱ្យ​លោក​លាលែង​តំណែង ។

លោក Louis van Gaal ទោះបីជា​កំពុង​ទទួល​រង​សម្ពាធ​ពី​ទម្រង់​លេង​មិនល្អ​របស់​កីឡាករ​ដែល​លោក​ដឹកនាំ និង​លទ្ធផល​ការ​ប្រកួត​មិន​បាន​បំពេញចិត្ត​អ្នកគាំទ្រ ប៉ុ​ន្តេ​លោក​បាន​បញ្ជាក់​នៅ​គ្រប់ពេល​ថា គ្មាន​គំនិត​ចង់​លាលែង​តំណែង​គ្រូបង្វឹក​ទេ ។ ករណី​នេះ​ធ្វើ​ឱ្យ​លោក​ចេះ​តែ​រអើល​ខ្លួន​ថា មាន​អ្នក​ចង់​វាយប្រហារ​ក្រុម​គ្រួសារ​លោក ទើប​លោក​ជួល​អង្គរក្ស​ការពារ និង​កំពុង​ស្វែងរក​លំនៅ​ឋាន​ថ្មី​ដែល​មាន​សុវត្ថិភាព​ជាង​នេះ ៕