ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះសីហនុ ៖ ​ដើម​កោង​កាង គឺ​ជារុ​​ក្ខ​ជាតិ​យ៉ាង​​សំខាន់​សំរាប់​ត្រីពង​កូន ហើយ​តំបន់​មួយ​ចំនួន​តាម​មាត់​​ព្រែក មាត់សមុទ្រ ជា​​ពិសេស​តំបន់ ​ដែល​ស្ថិត​ក្នុង​ដែន​សហគមន៍​នេសាទ​នានា​ក្នុង​តំបន់ ត្រូវ​បាន​មន្ត្រី​ពាក់ព័ន្ធ​ផ្តោត​ការ​យកចិត្តទុកដាក់ បង្កើត​កម្មវិធី​ផ្សេង​ៗ ដើម្បី​បំផុស​ចលនា​នៅ​ក្នុង​សហ​គ​មន៍​​នេសាទ​របស់​ខ្លួន​ឱ្យ​​ចេះ​ថែរក្សា និង​នាំ​គ្នា​ដាំ​កូនដើម​កោង​កាង​ សម្រាប់​​ក្នុង​សហ​គមន៍​​​របស់​ខ្លួន​ ដើម្បី​ត្រី​ពង​កូន និង​ជីវចម្រុះ​ក្នុង​ទឹក​កាន់តែ​សំបូរ​ឡើង​ៗ ។ 

ជាមួយ​នឹង​ការ​បំផុស​នេះនៅ​ព្រឹក​ថ្ងៃ​ទី​៣១ ​មក​រា ២០១៦ ​នេះ ខាង​មន្ត្រី​ជលផល​ខេត្ត​ព្រះ​សីហ​នុ​បាន​បង្កើត​កម្មវិធី​មួយ នៅ​ក្នុង​ដែន​សហគមន៍​នាសា​ទ​របស់​ខ្លួននោះ ​មានឈ្មោះ​ថា សួន​អា​ព​ហ៍​ពិពាហ៍​ ដោយ​មានការ​ចូល​រួ​ពី​លោក​ជាង ហ៊ី​ម ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះ​សីហ​នុ, លោក​យន្ត មិន​ អភិ​បាល​ខេត្ត​ព្រះ​សីហ​នុ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេសាទ​ជា​ច្រើន​នាក់ នៅ​ក្នុង​ដែន​សហ​គមន៍​ព្រៃ​នប់​២ ស្ថិត​ក្នុងភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​

លោក​នេន ចំរើន ​នាយ​ខណ្ឌ​​រដ្ឋបាល​ជលផល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឱ្យ​​ដឹង​ថា កា​របង្កើត​ជា​សួន​អាពាហ៍ពិពាហ៍​ ដែល​មាន​ទំហំ​២​ហិក​តា​នេះ គឺ​​ផ្តោត​សំខាន់​ទៅ​លើ​គូ​​ស្វាមីភរិយា​នៅ​ក្នុង​តំបន់​នេះ ដែល​បាន​រាយការណ៍ ​គឺ​តម្រូវឱ្យ​​ពួក​គាត់​មក​បង្កើត​អនុ​ស្សវ​រី​យ៍​ដាំ​កូន​កោង​កាងឱ្យ​​បាន​មួយ​ដើម បន្ថែម​ពីលើ​កា​ដាំ​របស់​សហគមន៍  ។