ក្រសួងទេសចរណ៍ ប្រកាសពី ចលនាប្រឡង ប្រណាំង លើកទី២ ឆ្នាំ២០១៦ “រង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ច បៃតងក្នុង វិស័យទេសចរណ៍”

ភ្នំពេញ៖ ក្រសួងទេសចរណ៍នៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសពី ចលនាប្រឡងប្រណាំង “រង្វាន់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍” លើកទី២ ឆ្នាំ២០១៦ សំដៅលើការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ តាមរយៈការធ្វើធុរកិច្ច ដែលមានការយកចិត្តទុកដាក់ពី ផលប៉ះពាល់បរិស្ថាន ការលើកកម្ពស់ សុខមាលភាពសង្គម ការថែរក្សា និងការលើកស្ទួយ វប្បធម៌ជាតិ។ ។

សេចក្តីប្រកាសនោះ បានជម្រាបដល់ប្រតិបត្តិករ និងធុរជន ក្នុងវិស័យទេសចរណ៍ក្នុង ព្រះរាជាណាចក្រកម្ពុជា ទាំងអស់ មានដូចជា ៖ ម្ចាស់សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ ការីទេសចរណ៍ កីឡាទេសចរណ៍ សហគមន៍ទេសចរណ៍ សាលាទេសចរណ៍ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងផ្សារទំនើប ជ្រាបថា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវ ចលនាប្រឡងប្រណាំង “រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិសយទេសចរណ៍” លើកទី២ ឆ្នាំ២០១៦  ។

ចលនាប្រឡងប្រណាំងនេះ ដោយបើកឱកាសឲ្យ គ្រប់សហគ្រាសអាជីវកម្ម ឬបុគ្គល/សហគ្រិន ដែលប្រកបអាជីវកម្មនៅ ក្នុងវិស័យទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធ ក្នុងព្រះរាជាណាចក្រកម្ពុជា អាចចូលរួមបានដោយសេរី។ ដូច្នេះសហគ្រាស ឬប្រតិបត្តិករទេសចរណ៍ ឬសហគមន៍ ឬសហគ្រិនដែលមានស្នាដៃឆ្នើម ក្នុងការប្រកបអាជីវកម្មនៅ ក្នុងវិស័យទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធ ដែលមានបំណងចូលរួមក្នុង ចលនាប្រឡងប្រណាំងនេះ សូមចូលទៅកាន់គេហទំព័រ http://www.cambodiaecobusiness.org/kh/register ដើម្បីចុះឈ្មោះតាមប្រព័ន្ធអនឡាញ (Online Registration) និងអាចស្វែងរកឯកសារ ពាក់ព័ន្ធនានាក្នុងគេហទំព័រនេះ៕