អគ្គលេខាធិខា គណបក្សហ៊្វុនស៊ិនប៉ិច បកស្រាយចំពោះលិខិត ចំហររបស់ជនអនាមឹក ធ្វើឲ្យប៉ះពាល់ព្រះកិត្តិយស សម្តេចក្រុមព្រះ

ភ្នំពេញ៖ លោក សាយ ហាក់  អគ្គលេខាធិខាគណបក្ស ហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននឹងកំពុងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបកស្រាយ ចំពោះលិខិតចំហរ របស់ជនអនាមិក នាពេលថ្មីៗដែលបានធ្វើឲ្យប៉ះពាល់ព្រះកិត្តិយសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។

សេចក្តីប្រកាសព័ត៌មានរបស់ គណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងថា លិខិតចំហររបស់ជនអនាមិក បានលើកឡើង ចោទប្រកាន់ដោយមិនសមរម្យ និងសំណូមពរមិនសមហេតុផល ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះកិត្តិនាម ព្រះបរមរតនកោដ្ឋ ជាពិសេសព្រះកិត្តិយសនៃសម្តេចក្រុមព្រះផ្ទាល់។

អគ្គលេខាធិខាគណបក្សហ៊្វុនស៊ិនប៉ិចសូមបញ្ជាក់ថា ជាទំលាប់សម្តេចក្រុមព្រះ មិនបានធ្វើការឆ្លើយតបទៅនឹង លិខិតចំហរបែបអនាមិកដែលមិនមានប្រភពច្បាស់លាស់នោះឡើយ ។ បើតាំងខ្លួនជាអ្នកសីហនុនិយម  អ្នករាជានិយម មិនត្រូវយកស្នាព្រះហស្ថដ៏ឧត្តុងឧត្តមនៃសម្តេចឪ ជាទីសក្ការៈខ្ពង់ខ្ពស់បំផុតនៃយើង យកមកបំផ្លាញធ្វើឲ្យបែកបាក់ខ្ទេចខ្ទី រហូតទទួលបានលទ្ធផលសូន្យអាសនៈនៅក្នុងរដ្ឋសភានោះទេ៕

អគ្គលេខាធិខា គណបក្សហ៊្វុនស៊ិនប៉ិច បកស្រាយចំពោះលិខិត ចំហររបស់ជនអនាមឹក ធ្វើឲ្យប៉ះពាល់ព្រះកិត្តិយស សម្តេចក្រុមព្រះ