គណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើស ព្រៃឈើរកឃើញ ឈើជាច្រើន ក្នុងក្រុមហ៊ុន៤ នៅមណ្ឌលគិរី សង្ស័យមួយចំនួន អត់ច្បាប់

ខេត្តមណ្ឌលគិរី៖ ប្រធានគណៈកម្មការ ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ទូទាំងប្រទេស ដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា កាលពីថ្ងៃសៅរ៍ទី៣០ ខែមករា ឆ្នាំ២០១៦ បានដឹកនាំ ក្រុមការងារអញ្ជើញមកកាន់ ខេត្តមណ្ឌលគិរីដើម្បីចុះត្រួតពិនិត្យឈើនៅក្នុង ក្រុមហ៊ុនចំនួន៤ ក្នុងស្រុកកែវសីមា ស្រុកពេជ្រាដា និងស្រុកកោះញែក ដោយដាក់ផែនការឱ្យធ្វើការផ្ទៀងផ្ទាត់ ចំនួនឈើជាច្រើន នៅក្នុងក្រុមហ៊ុនទំាងនោះថា ត្រឹមត្រូវតាមច្បាប់ មានចំនួនប៉ុន្មាន និងអត់ច្បាប់មានចំនួនប៉ុន្មាន។

លោក សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានប្រាប់ថា ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើទូទាំង ប្រទេស បានដឹកនាំក្រុមការងារ ចុះមកធ្វើការត្រួតពិនិត្យឈើ នៅក្នុងទីតាំងក្រុមហ៊ុនចំនួន៤ រួូមមាន ក្រុមហ៊ុនប៊ិញភឿក ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុនម៉ាស្ទ័រខេសាន់។

លោកមេបញ្ជាការ សាក់ សារ៉ាង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ លោកបាននិងកំពុង ដាក់ពង្រាយកងកម្លំាងមន្រ្តីអាវុធហត្ថ ជាច្រើន ដើម្បីធ្វើការយាមកាម នៅតាមទីតាំងក្រុមហ៊ុនទាំង៤នោះ យ៉ាងតឹងរ៉ឹងបំផុត រង់ចាំគណៈកម្មការទប់ស្កាត់ បទល្មើសព្រៃឈើថ្នាក់ខេត្ត ធ្វើការវាស់វែង។

លោក ស្វាយ សំអ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ នេះថា កាលពីថ្ងៃសៅរ៍ទី នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត និងបង្រ្កាបបទល្មើសព្រៃឈើ និងក្រុមការងារបានអញ្ជើញ ចុះទៅពិនិត្យឈើ នៅក្នុងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ នៅស្រុកកោះញែក និងធ្វើការប្រជុំដាក់ផែនការ ឱ្យគណៈកម្មការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើខេត្ត ធ្វើការពនិត្យទំហំឈើ និងធ្វើការវាស់វែងឈើនៅក្នុងក្រុមហ៊ុនទាំងអស់អោយបានត្រឹមត្រូវ ថាតើវាមានច្បាប់ប៉ុន្មាន និងឈើប៉ុន្មានគ្មានច្បាប់៕