យុវជន ២ នាក់​ត្រូវប៉ូលិសបាល​ដេញ​បាញ់​ព្រោះសង្ស័យ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​

Doliprane TVC

​ភ្នំពេញ : យុវជន​ម្នាក់​បាន​រងរបួស​ត្រង់​ពោះ​ខាងឆ្វេង​ធ្ងន់ធ្ងរ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្លាមៗខណៈដែល​រួប​គេ និង មិត្តភក្តិ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក MSX មួយគ្រឿង​គ្មាន​ស្លាក​លេខ ហើយ​ត្រូវ​កម្លាំង​នគរបាល​ល្បាត​ឃើញ​ក៏​ហៅ​ឱ្យ​ឈប់​កាលពី​វេលា​ម៉ោង ៩ និង ៥០​នាទី​យប់ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ នៅតាម​បណ្តោយ​ផ្លូវ ៧០ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ តែ​ពួកគេ​មិន​ព្រម​ឈប់​ក៏ត្រូវ​កម្លាំង​នគរបាល​បាញ់​ចំនួន​មួយ​គ្រាប់​ឱ្យ​របួស ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ។​

យុវជន ២ នាក់​ត្រូវប៉ូលិសបាល​ដេញ​បាញ់​ព្រោះសង្ស័យ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​

​ជ​រងគ្រោះ​ឈ្មោះ សុខ ឡាយ ភេទ​ប្រុស​អាយុ ២១ មុខរបរ​ជូ​ស​ជុល​រថយន្ត ស្នាក់នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។
​តាម​សម្តី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រួប​គេ និង មិត្តភក្តិ​បានចេញ​ពី​ធ្វើការ​នៅ​ម្តុំ​រង្វង់​មូល​ទួលគោក ហើយ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ហូប​បង្អែម​នៅ​ផ្សារ​ទួល​សង្កែរ​ដោយ​បំណង​ទៅផ្ទះ​វិញ ។ ខណៈ​កំពុងធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ៧០ ស្រាប់​តែមាន​កម្លាំង​នគរបាល​ល្បាត​ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​មាន​គ្នា ២ នាក់​ដេញ​មកពី​ក្រោយ​ដោយមាន​ការ​ភ័យ​ទើប​រួប​គេ​ជិះ​ម៉ូតូ​រត់ ។ លុះ​រហូត​ជិះ​មកដល់​ចំណុច​ច្រកចូល​ផ្ទះ​ស្រាប់តែ​នគរបាល​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​សំដៅចំ​នួន​មួយ​គ្រាប់​ត្រូវ​ពោះ​ខាងឆ្វេង​ធ្វើឱ្យ​ដូ​ល​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ ចំណែក​មិត្តភក្តិ​ម្នាក់ទៀត​មិនត្រូវ​របួស​នោះទេ ។​

យុវជន ២ នាក់​ត្រូវប៉ូលិសបាល​ដេញ​បាញ់​ព្រោះសង្ស័យ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​

​ជនរងគ្រោះ​បាន​បន្តថា​បន្ទាប់ពី​នគរបាល​បាញ់​ឱ្យ​របួស​រួច​មាន​ម៉ូតូ​មួយគ្រឿង​ទៀត​មកពី​ក្រោយ​បាន​ចុះ​ពីលើ​ម៉ូតូ​វាយ​រួប​គេ​ថែមទៀត ហើយក៏​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​តែម្តង ។ តែបើ​តាម​ប្រព​ភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ហេតុ​ការ​នេះ​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​មាន​គ្នា ២ នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ៧០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយមាន​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​មាន​គ្នា ២ នាក់​ពាក់អាវ​ស៊ីវិល ដែល​គេ​អះអាងថា​ជា​កម្លាំង​នគរបាល​តែ​មិនដឹងថា​នៅ​ខណ្ឌ​ណា​ទេ ដេញ​ពីក្រោយ​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បាញ់​សំដៅទៅ​ជនរងគ្រោះ​មួយ​គ្រាប់​បណ្តាលឱ្យ​របួស​រួច​ជិះ​គេចខ្លួនបាត់ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្លាម​ដើម្បី​សង្គ្រោះ ។​ ​ទាក់ទង​និង​ករណី​ខាងលើនេះ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​មិនទាន់​បញ្ជាក់ថា​ជា​ករណី​អ្វី​ទេ ។  ( ប្រភព :TV5 )