ក្រុមហ៊ុន​ឯកជន​ចំនួន ២៣ ហើយ​បាន​ចុះ MOU ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

Doliprane TVC

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែងថា​រហូតមក​ដល់ពេលនេះ​មាន​ក្រុម​​ហ៊ុន​ឯកជន​ចំនួន ២៣ ហើយ​បានធ្វើ​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​,ACU) ដែល​អាចធ្វើឱ្យ​បណ្តា​អ្នកវិនិយោគទុន​នៅ​កម្ពុ​ជាមាន​ភាព​កាន់តែ​កក់ក្តៅ​ដោយ​មិនចាំបាច់​ត្រូវ​សូកប៉ាន់​ដល់​មន្ត្រី​តាម​ស្ថាប័ន​ណាមួយ​បន្ត​ទៀតឡើយ ។

ក្រុមហ៊ុន​ឯកជន​ចំនួន ២៣ ហើយ​បាន​ចុះ MOU ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ការបញ្ជាក់​បែបនេះ​ធ្វើឡើង​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​(MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា និង ក្រុមហ៊ុន តា​តា​អ៊ិន​ធើ​ណា​សិ​នណល ព្រមទាំង តា​តា​សៅ​​ស៍​អ៊ី​ស​ថ៍ អេ​ស៊ា លី​មី​ធិ​ត នា​រសៀល​ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៦ កន្លងមក ។

លោ​កថា​ការចុះហត្ថលេខា​នៃ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​នេះ​គឺជា​ការចុះហត្ថលេខា ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង និង ប្តេជ្ញាចិត្ត គាំទ្រ ជំរុញ និង អនុវត្ត​នូវ​គោលនយោបាយ​កំណែទម្រង់ ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ទាំង​ក្នុង​វិស័យ​ឯកជន និង សាធារណៈ​សំដៅ​ធានា​នូវ​ប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព និង ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ។

ក្រុមហ៊ុន​ឯកជន​ចំនួន ២៣ ហើយ​បាន​ចុះ MOU ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ជាមួយគ្នានេះ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ផង​ថា​ក្រោយពី​ក្រុមហ៊ុន​ណា​ដែល​បានធ្វើ​ការចុះ MOU ជា​ដៃគូ​ជាមួយ​អង្គភាព​របស់លោក​ហើយ​នោះ លោក សន្យា​នឹង​ជួយ​ការពារ​សុចរិត​​ភាព និង គាំទ្រ​យ៉ាង​ពេញ ។ ពិសេស​រក្សា​ឱ្យបាន​ដាច់ខាត​នូវ​ការសម្ងាត់​ពី​ប្រភពព័ត៌មាន​និង​ភស្តុតាង​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ។

ក្រៅពីនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សន្យា​នឹង​ជួយ​ដោះស្រាយ​រាល់​ការលំបាក​របស់​ដៃគូ​ចុះ MOU ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​ពី​ស្ថាប័ន​សាធារណៈ​ណាមួយ​មកលើ​​ក្រុមហ៊ុន​ថែមទៀត ។ លោក​ថា​”​រាល់​ភាគី​ដែល​បាន​ចុះ MOU ជា​ដៃគូ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យើង​នឹង​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ដោយ​មិនឱ្យ​មន្ត្រី​ណាមួយ​អាច​ប្រព្រឹត្តិ​អំពើពុករលួយ​សុំ​លុយកាក់​បាន​ទៀត​ទេ ។

ក្រុមហ៊ុន​ឯកជន​ចំនួន ២៣ ហើយ​បាន​ចុះ MOU ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

កន្លងមក​ក្រុមហ៊ុន​ដែល​បាន​ចុះ MOU គឺ​គេ​លែង​យកលុយ​ក្រោម​តុ​បាន​ទៀតហើយ​” ។ លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​បានឱ្យដឹង​បន្ថែមថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តែង​រក្សា​ស​ម្តា​ត់​ជូន​ដល់​ប្រ​ភ​ព្វ​អ្នកផ្តល់​ពត៌មាន​ក៏ដូចជា​អ្នក​ដើមបណ្តឹង​ចំពោះ​ការប្រព្រឹត្តិ​អំពើពុករលួយ​ណាមួយ​របស់​មន្ត្រី​មាន​តូ​នាទី​និង​អង្គភាព​របស់លោក​តែង​រក្សា​សម្ងាត់​ឱ្យបាន​ដាច់ខាត​ដោយ​មិនឱ្យ​គ្រោះថ្នាក់​ដល់​អ្នកផ្តល់​ប្រ​ភ​ព្វ​នោះឡើយ ៕​ដេប៉ូ​