បារមី អូន ពេជ្រ កូនចៅ តា​ឌី ល្បី​នៅ​កំពង់ថ្ម​

Doliprane TVC

​ទោះបីជា​សម័យ​បច្ចុប្បន្ននេះ​មាន​បច្ចេកវិជ្ជា​ជឿនលឿន​យ៉ាងណាក្តី ប៉ុន្តែជំនឿ​តាមបែប​អរូបី​នេះ​នៅតែ​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទ្បើ​យ ។ ជាក់ស្តែង​ដូចជា​នៅ​ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ មានគ្រូ​បារមី​ស្នង​រូប​មួយរូប​ដែល​គេ​អះអាងថា មាន​បារមី​ម្រេញគង្វាល ឈ្មោះ អូន​ពេជ្រ ជា​កូនចៅ​របស់​តា ឌី ដែលជា​មេទ័ព​ផ្លូវ​ងងឹត​ដ៏​ខ្លាំងពូកែ​នៅ​ប្រាសាទព្រះវិហារ បានមក​កាន់​គ្រង​ស្ត្រី​ម្នា​ក់នៅ​ខេត្តកំពង់ធំ ដែល​គេ​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធិ ។​

បារមី អូន ពេជ្រ កូនចៅ តា​ឌី ល្បី​នៅ​កំពង់ថ្ម​

ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ ក្នុង​ខេត្តកំពង់ធំ នៅត្រង់​ម្តុំ ស្ពាន​ស្ទឹង​ជី​និ​ត បើ​អ្នកធ្វើដំណើរ​មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​សៀមរាប ហួស​ពី ស្ពាន​ស្ទឹង​ជី​និ​ត​ប្រមាណ​ជា ៥០ ម៉ែត្រ បត់​ទៅខាង​ឆ្វេង​ដៃ​ប្រហែលជា ៥០០ ម៉ែត្រ គឺ​នៅ​ម្តុំ​នោះ​ជា​ផ្ទះ​មាន​កាន់​បារមី​ម្រេញគង្វាល​ដែល​អ្នកស្រុក​ទីនោះ​ស្គាល់ ឬ ហៅ​គ្រប់ៗ​គ្នា​ថា អូន​ពេជ្រៗ ។ អ្នកគ្រូ សេង ពិសី ដែលមាន​ទីលំនៅ​នៅក្បែរ​ផ្ទះ អូន​ពេជ្រ នោះដែរ​បាន​ប្រាប់​ឱ្យដឹងថា​រាល់ថ្ងៃនេះ​មាន​អ្នក​ទៅ​ពឹងពាក់​បារមី អូន​ពេជ្រ ច្រើនណាស់ មិន​ថា​អ្នក​នៅក្នុង​ខេត្ត ឬ ក្រៅ​ខេត្ត​នោះទេ ។

បារមី អូន ពេជ្រ កូនចៅ តា​ឌី ល្បី​នៅ​កំពង់ថ្ម​

កន្លងមក​អ្នកគ្រូ​ផ្ទាល់​ក៏​ធ្លាប់​ទៅ​ពឹង អូន​ពេជ្រ នេះដែរ ដែល​ទាក់ទង​ទៅនឹង​ការប្តូរ​ទីកន្លែង​ការងារ​របស់​អ្នកគ្រូ ព្រោះថា​ឥឡូវនេះ​អ្នកគ្រូ​ត្រូវបំពេញ​ការងារ​នៅ​ឆ្ងាយ​ពី​ទីកន្លែង​កំណើត​នៃ​ទឹកដី​ខេត្តកំពង់ធំ ដោយ​បម្រើកា​ងារ​រ​នៅឯ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដូច្នេះ​អ្នកគ្រូ​ចង់​ប្តូ​មក​ធ្វើការ​នៅ​សាលា​ក្នុង​ខេត្តកំពង់ធំ​វិញ ហើយ​នៅក្បែរ​ផ្ទះ​អ្នកគ្រូ ។ នៅពេល​សាកសួរ អូន​ពេជ្រ ពី​បញ្ហា​នេះ អូន​ពេជ្រ បាន​ប្រាប់ថា នៅ​ឆ្នាំ​ក្រោយនេះ​អ្នកគ្រូ​ប្រាកដជា​អាច​ផ្ទេរ​បានហើយ ហើយ​អ្នកគ្រូ​ក៏​ទន្ទឹងរង់ចាំ​ឱកាស​នេះ​ជា​យូរ​មកហើយ​ដែរ ហើយ​ម្តាយ​របស់​អ្នកគ្រូ​ជា​អាជីវករ​មួយរូប​នៅក្នុង​ភូមិ​កំពង់ថ្ម​នោះ​ក៏​ឧស្សាហ៍ ទៅរក អូន​ពេជ្រ នេះដែរ ដោយ​អ្នកគ្រូ​បាន​បញ្ជាក់ថា គាត់​មក​ទីនេះ​ដើម្បីឱ្យ អូន​ពេជ្រ ជួយ ឱ្យ​ការលក់ដូរ​របស់គាត់​កាន់តែ​លក់ដាច់​បានទទួល​អតិ​ថិ​ជន​កាន់តែច្រើន ដោយ អូន​ពេជ្រ បានឱ្យ ធូប​ទៅ​ដុត​ជាប្រចាំ​មុនពេល​ចាប់ផ្តើម​លក់ដូរ​ជា​រៀងរាល់ថ្ងៃ ។

បារមី អូន ពេជ្រ កូនចៅ តា​ឌី ល្បី​នៅ​កំពង់ថ្ម​

​សព្វថ្ងៃ​បារមី អូន​ពេជ្រ ចូលមកសណ្ឋិត រូប​ឈ្មោះ តី មាន​អាយុ​ជាង ៣០ ឆ្នាំ មានកូន​ចំ នួន​ពីរ​នាក់ ម្នាក់​ជា​ភីលៀង​របស់ អូន​ពេជ្រ ដែល តែងតែ​នៅចាំ​ជួយ​កិច្ចការ​ផ្សេងៗ​នៅពេល អូន ពេជ្រ ត្រូវការ ។ តាមពិតទៅ​ស្ត្រី​ដែល​ស្នង​រូប អូន​ពេជ្រ នេះ​គឺជា​នាយិកា​សាលា​ដែលមាន​លំនៅឋាន​ក្នុងភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្ត កំពង់ធំ​នោះដែរ ។ បារមី អូន​ពេជ្រ នេះ​បាន​ចូលមកសណ្ឋិត ឬ ស្នង​រូបអ្នក​គ្រូ​នាយិកា​សាលា នេះ​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ ហើយ ការចូល​សណ្ឋិត​នេះ​ទៀត សោត​គឺមាន​ពេលវេលា​ច្បាស់លាស់​ណាស់​គឺ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ ចាប់ ពី​ម៉ោង ១១ ដល់​ម៉ោង ១២ ថ្ងៃត្រង់ និង ចាប់ ពី​ម៉ោង ២ រសៀល​ដល់​ម៉ោង ៥ ល្ងាច ។ ដោយ ទ្បែ​កនៅ​ថ្ងៃអាទិត្យ​វិញ​គឺ​ចាប់ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១២ និង ពេល​រសៀល​ម៉ោង ២ ដល់​ម៉ោង ៦ ល្ងាច និយាយ​រួម អូន​ពេជ្រ ក៏មាន​ពេល​សម្រាក និង ញ៉ាំ​អាហារ​ដែរ ។

បារមី អូន ពេជ្រ កូនចៅ តា​ឌី ល្បី​នៅ​កំពង់ថ្ម​

តាមការសាកសួរ​ពី​ប្រវត្តិ​របស់​បារមី អូន​ពេជ្រ ក្នុង ពេល​កំពុង​ចូល​រូប​របៀប​ជា​កូនក្មេង​រមែង​អឹមអៀន​ច្រើន អូន​ពេជ្រ បាន​ប្រាប់ថា ដំបូង អូន ពេជ្រ នេះ​នៅក្នុង​ទឹកដី​នៃ​ខេត្តព្រះវិហារ​ឯណោះ ហើយ​ត្រូវជា​កូនចៅ​របស់​តា ឌី ដែល​នៅចាំ និង ថែរក្សា​ការពារ​ប្រាសាទព្រះវិហារ ។ អូន​ពេជ្រ បន្តថា អូន​មក​ទីនេះ​ដោយសារ​នៅលើ​ប្រាសាទព្រះវិហារ​ពុំ​សូវ​មាន​របស់របរ​ហូបចុក​ច្រើន ហើយ ការ​មក​ក្នុង​ទឹកដី​ខេត្តកំពង់ធំ​នេះ​ក៏​មក​តាម​ការបែងចែក​ទិស​ពី​អ្នកគ្រប់គ្រង​មេ​ម្រេញគង្វាល មាន​អ៊ំ ប្រុក អ៊ំ ប្រុ​ញ តម្រូវ​ឱ្យមក​ទីនេះ ដើម្បី​រកប្រាក់ កាស​យកទៅឱ្យ​ទាហាន​ដែល​នៅ​ការពារ​តាម​ព្រំដែន ក៏ដូចជា​ទិញ​នំចំណី​ឱ្យ​បងប្អូន​កងទ័ព​ហូបចុក​ដែរ ហើយ​បារមី​ទាំងអស់​គឺ​ត្រូវ​ទៅ​ការពារ នៅតាម​ព្រំដែន​សៀម ព្រោះ​ខ្លាច​កងទ័ព​សៀម​យក​ទឹកដី​ខ្មែរ ដូច្នេះ​តា ឌី បានឱ្យ អូន​ពេជ្រ មក ជួយ​មើលថែ​កូនចៅ​ក្នុងប្រទេស​វិញ ព្រោះ​ថាបើ​នាំគ្នា​ទៅ​ការពារ​អស់​ទៅ​ពេល​កូនចៅ​ឈឺ​ថ្កាត់ អត់​មាន​អ្នក​ជួយ​ថែរក្សា ការពារ និង ព្យាបាល​នោះទេ ។ ចំណែក​កំណល់​វិញ​អូន​មិន​បង្គាប់​អ្វី ច្រើន​នោះទេ គឺ​គ្រាន់​តែមាន​ស្ករ​គ្រាប់​ពីរ ឬ បី គ្រាប់ និង ប្រាក់​ចំនួន​ប្រាំ​ពាន់​រៀល​ប៉ុណ្ណោះ ៕​ ភោគ តុលា​