ដាំ​ពូជ​ដំឡូង​មី បង្កាត់​ថ្មី ទទួលបាន​ទិន្នផល​ខ្ពស់ ធន់​នឹង​ភាពរាំងស្ងួត​

Doliprane TVC

​ប្រជាកសិករ​រស់នៅក្នុង​ខេត្ត​ប៉ៃលិន​បាន​បង្កាត់​ដំឡូង​មី​តាម​លក្ខណៈ​បច្ចេកទេស​ថ្មី ទទួលបាន​ទិន្នផល​ខ្ពស់ ធន់​នឹង​ភាពរាំងស្ងួត ពេលនេះ​ពួកគាត់​លែង​ខ្វល់ខ្វាយ ចំពោះ​បញ្ហា​ដំឡូង​មី​ធ្លាក់​ថ្លៃ និង មិន​ព្រួយបារម្ភ​ចំពោះ​បញ្ហា​អាកាសធាតុ​រាំងស្ងួត​យូរ​ដូច​មុន​ទៀតហើយ ។

ដាំ​ពូជ​ដំឡូង​មី បង្កាត់​ថ្មី ទទួលបាន​ទិន្នផល​ខ្ពស់ ធន់​នឹង​ភាពរាំងស្ងួត​

ពេលនេះ​ពួកគាត់​ជ្រើសរើស​ពូជ​ដំឡូង​មី​ល្អ ធន់​នឹង​អាកាសធាតុ ហើយ​ថែមទាំង​ទទួលបាន​ទិន្នផល​ខ្ពស់​ថែមទៀត ពោលគឺ​ចាប់ពី ៥៥ ទៅ ៦០ តោន ក្នុង ១ ហិកតា ហើយ​បើ​ដី​ល្អ​ទៀត អាច​ទទួលផល​ពី ៦០ ទៅ ៧០ តោន​ក្នុង​មួយ​ហិកតា​ផងដែរ ខណៈ​ពូជ​ដំឡូង​មី​ដទៃទៀត​ទទួលផល​បានត្រឹមតែ​ពី ២៥ ទៅ ៣០ តោន ក្នុង ១ ហិកតា​ប៉ុណ្ណោះ ។​

ដាំ​ពូជ​ដំឡូង​មី បង្កាត់​ថ្មី ទទួលបាន​ទិន្នផល​ខ្ពស់ ធន់​នឹង​ភាពរាំងស្ងួត​

កសិករ ឈ្មោះ ប៊ុត កែវ ភេទ​ប្រុស អាយុ ៥២ ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ ២០១៣ គាត់​បាន​សុំ​ពូជ​ដំឡូង​មី​ម្យ៉ាង​ប្រភេទ AM 089 ពី​បុរស​ម្នាក់ ឈ្មោះ អ៊ុក ទូច ចំនួន ២ ដើម យកទៅ​ដាំ​សាកមើល ស្រាប់តែ​ទទួលបាន​ទិន្នផល​ខ្ពស់​ក្នុង ១ គុម្ព ដក​បាន​ជាង ១០ គីឡូក្រាម ។

ដាំ​ពូជ​ដំឡូង​មី បង្កាត់​ថ្មី ទទួលបាន​ទិន្នផល​ខ្ពស់ ធន់​នឹង​ភាពរាំងស្ងួត​

ទើប​នៅ​ឆ្នាំ ២០១៤ គាត់​ដាំ​ជិត​កន្លះ​ហិកតា លុះ​ប្រមូល​ផល​យកទៅ​ចិញ្ច្រាំ​ហាល​ស្ងួត ថ្លឹង​បាន​ចំនួន ១៧ តោន ហើយ​នៅ​ឆ្នាំ ២០១៥ គាត់​ដាំ​រហូតដល់ ១២ ហិកតា ហើយ​ក្នុង ១ ហិកតា​ទទួលបាន​ផល​ចាប់ពី ៦០ ទៅ ៧០​តោន បើទោះបីជា​រាំងស្ងួត​យូរ​យ៉ាងណាក្តី តែ​ដំឡូង​មី​របស់គាត់​មិន​ងាប់​នោះទេ ពោលគឺ​ធន់​នឹង​កំដៅថ្ងៃ ។​

ដាំ​ពូជ​ដំឡូង​មី បង្កាត់​ថ្មី ទទួលបាន​ទិន្នផល​ខ្ពស់ ធន់​នឹង​ភាពរាំងស្ងួត​

លោក អ៊ុក ទូច អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ដែរនោះ​បានឱ្យដឹងថា ពូជ​ដំឡូង​មី​ល្អ​ប្រភេទ AM89 នេះ លោក​បាន​នាំយក​មកពី​មន្ទីរ​ពិសោធ​មួយ​ឈ្មោះ​ស៊ី​ឃិ​វ ក្នុងប្រទេស​ថៃ ដោយ​លោក​បាន​សាកល្បង​ដាំ​នៅ​ឆ្នាំ ២០១៣ ត្រឹមតែ ២០ ហិកតា លុះ​ទទួលបាន​ទិន្នផល​ខ្ពស់ នៅ​ឆ្នាំ​២០១៤ លោក​បាន​ដាំ​ចំនួន ៤០ ហិកតា រហូតដល់​ឆ្នាំ ២០១៥ លោក​ដាំ​ចំនួន ៨០​ហិកតា ហើយ​ទទួលផល​បាន​ចាប់ពី ៦០ ទៅ ៧០ តោន​ក្នុង ១ ហិកតា ៕ សុថា​ត់​

ដាំ​ពូជ​ដំឡូង​មី បង្កាត់​ថ្មី ទទួលបាន​ទិន្នផល​ខ្ពស់ ធន់​នឹង​ភាពរាំងស្ងួត​