ខណៈនេះ​ អ្នកចាញ់បោក ក្រុមហ៊ុន ​EBC ទៅតវ៉ា នៅសាលាខណ្ឌ ទួលគោក

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព​ បានឲ្យដឹងជំហានដំបូង នៅប៉ុន្មាននាទី មុននេះថា ​អ្នកចាញ់បោក ក្រុមហ៊ុន EBC​ ប្រមាណ៥០០នាក់ បាន​ប្រមូល​​ផ្តុំគ្នា​​​ តវ៉ាសុំ​ឲ្យអាជ្ញាខណ្ឌទួលគោក ជួយអន្តរាគមន៍ ឲ្យ​ ឈ្មោះ ហួត សុវណ្ណ ​នាយកប្រតិបត្តិ ក្រុមហ៊ុន និងឈ្មោះ ​ជី ហ្គោសាលី​​ សងលុយពួកគេវិញ​និងនាំបុគ្គល ទំាងពីរ​ នាក់នេះ យកមកផ្តន្ទាទោសតាមច្បាប់ ​​ដោយពួកគេបានចោទថា បានបោកបា្រស់​ តាមរយៈ ឲ្យអ្នកចាញ់បោក ទាំងនោះ​ដាក់លុយ ទៅក្រុមហ៊ុន នឹង​បានទទួលការបា្រក់ ១០% ប៉ុន្តែការពិត ពេលដាក់លុយរួច ​ពួកគេមិនទទួល ទំាងដើមទំាងការ​ ។

សេចក្តីរាយការណ៍ ពីសាលា​ខណ្ឌទួលគោកនោះវិញ បានឲ្យដឹងថា​ នៅពេលបន្តិចទៀតនេះ​ អភិបាល​ខណ្ឌទួលគោក ​នឹង​ចេញមកទទួលយក សំណូមពរដោះស្រាយ ។

សូមបញ្ជាក់ផងដែរថា ​កាលពីខែមិថុនា ២០១៥ ​សម្តេចតេជោ ហ៊ុន សែន​ ធ្លាប់បានមានប្រសាសន៍ ឲ្យក្រុមហ៊ុនខាងលើ​ សងបា្រក់ ទៅប្រជាពលរដ្ឋវិញ​ ប៉ុន្តែក្រុមហ៊ុននេះ ​មិន​អនុវត្តន៍តាម ​ដោយតំណាងក្រុមហ៊ុន គ្រាន់តែ​និយាយថា ចំាថ្ងៃនេះថ្ងៃនោះ ប៉ុន្តែរយៈពេល ៦-៧ខែហើយ​ ក្រុមអ្នកតវ៉ា ទំាងនោះ មិន​ទាន់ទទួលបាន​លុយ សូម្បីតែ​១០០​រៀល ខណៈឈ្មោះ ហូត ​សុវណ្ណ និង ជី ហ្គោសាលី​ ត្រូវបានក្រុមអ្នកតវ៉ាដឹង​ថា យកលុយទៅទិញ​ខុនដូ និងវីឡាស្កឹមស្កៃ ។

ប្រភពពីក្រុមអ្នកចាញ់​បោក ឈ្មោះ ហូត សុវណ្ណ​ និង​ ជី ហ្គោសាលី បានបន្តថា ​ប្រសិនបើគ្មាន​ដំណោះស្រាយទេ ពួកគេនឹងដាក់ពាក្យបណ្តឹង ទៅតុលាការ​ ចាត់ការតាម​​ច្បាប់ ៕

ខណៈនេះ​ អ្នកចាញ់បោក ក្រុមហ៊ុន ​EBC ទៅតវ៉ា នៅសាលាខណ្ឌ ទួលគោក
ខណៈនេះ​ អ្នកចាញ់បោក ក្រុមហ៊ុន ​EBC ទៅតវ៉ា នៅសាលាខណ្ឌ ទួលគោក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត