កីឡាករ Liverpool ចំនូល​ថ្មី Grujic មិន​ហ៊ាន​ពាក់​លេខ​៨​របស់ Gerrard

កីឡាករ Liverpool ចំនូល​ថ្មី Grujic មិន​ហ៊ាន​ពាក់​លេខ​៨​របស់ Gerrard

ខ្សែ​បម្រើ​ចំណូល​ថ្មី Liverpool សញ្ជាតិ​ស៊ែប Marko Grujic បាន​បដិសេធ​ពាក់​លេខ​៨របស់​វីរបុរស​របស់​​ក្លឹប Steven Gerrard ដោយ​លើក​ហេតុផល​ថា ខ្លួន​មិន​ទាន់​មាន​សមត្ថភាពគ្រប់គ្រាន់​នឹង​ពាក់​លេខ​នេះ​​នៅឡើយ​។

 

កីឡាករ Liverpool ចំនូល​ថ្មី Grujic មិន​ហ៊ាន​ពាក់​លេខ​៨​របស់ Gerrardកីឡាករ Liverpool ចំនូល​ថ្មី Grujic មិន​ហ៊ាន​ពាក់​លេខ​៨​របស់ Gerrard

 

កីឡាករ​វ័យ១៩ឆ្នាំ​បាន​និយាយ​ថា៖ “គ្មាន​កីឡាករ​ណា​អាច​ទ្រ​ទម្ងន់​លេខ​៨ របស់ Gerrard បាន​នោះ​ទេ បើ​ទោះ​ជា​កីឡាករ​មក​ពី​ក្លឹប Real Mdrid ក៏​ដោយ។ ខ្ញុំ​អាច​នឹង​ពាក់​លេខ ៣៥ ឬ៨៨ ឬ​ក៏​លេខ​ណា​ដែល​បូកចូល​គ្នា​មាន​ចំនួន​ស្មើ​៨។”

 

Grujic ត្រូវ​បាន​ផ្ទេរ​ពី Red Star Belgrade មក Liverpool កាល​ពី​ដើម​ខែ​មករា​ក្នុង​តម្លៃ​ខ្លួន ៥,១លាន​ផោន តែ​ត្រូវ​ខ្ចី​ជើង​ត្រឡប់​ទៅ​វិញ​រហូត​ដល់​បញ្ចប់​រដូវកាល។ ខ្សែបម្រើ​កម្ពស់១,៩២ម៉ែត្រ​បាន​ក្លាយ​ជា​កីឡាករ​ទី១ ដែល​លោក Jurgen Klopp ទិញ​បាន​ក្នុង​នាម​ជា​អ្នក​ចាត់​ការ Liverpool។ ការ​លេង​នៅ​ក្លឹប​នៃ​ក្របខ័ណ្ឌ​កំពូល​ប្រទេស​ស៊ែប Grujic ​ស៊ុត​បញ្ចូល​ទី​បាន៥គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ២១លើក៕

 

ចុចអាន៖ Gerrard ប្រាប់​អ្នក​គាំទ្រ Liverpool ឲ្យ​អត់ធ្មត់​ជាមួយ Klopp

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ The Sun