នគរ​ថ្មី «Guild War» បាន​មក​ដល់​ហើយ!

នគរ​ថ្មី «Guild War» បាន​មក​ដល់​ហើយ!

នៅ​ថ្ងៃ​អង្គារ​ទី​២​ ខែ​កុម្ភៈ​ស្អែក​នេះ​ JXII​ នឹង​ធ្វើ​ការ​បើក​​ដំណើរ​ការ​​នគរ​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ «Guild War» ដើម្បី​ឆ្លើយ​តប​នឹង​សំណូមពរ​ពី​​អ្នក​កម្សាន្ត​ជា​ច្រើន។ ជាមួយ​គ្នា​នេះ​ព្រឹត្តិការណ៍​ថ្មី​ជា​ច្រើន​ក៏​នឹង​ចូល​ខ្លួន​មក​កំដរ​ដំណើរ​ផ្សង​ព្រេង​ថ្មី​នេះ​ផង​ដែរ។

នគរ​ថ្មី «Guild War» បាន​មក​ដល់​ហើយ!

 

សម្រាប់​នគរ​ថ្មី​ ព្រឹត្តិការណ៍​ថ្មី​ចំនួន​៥​បាន​ឈាន​ចូល​មក​កំដរ​បរិយាកាស​ដ៏​រីក​រាយ​នេះ​រួម​មាន​ ដំណើរ​ផ្សង​ព្រេង​របស់​អ្នក​គុន​និយម​ថ្មី​ ជា​ព្រឹត្តិការណ៍​ដែល​ផ្ដល់​ជូន​នូវ​រង្វាន់​ជា​ច្រើន​សន្ធឹក​សន្ធាប់​អាស្រ័យ​ទៅ​តាម​ Level ដែល​តួអង្គ​របស់​អ្នក​កើន​ដល់។ ​អ្វី​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​រង្វាន់​ដែល​ទទួល​បាន​ពី​ការ​ Recharge នោះ​គឺ​សត្វ​ជិះ​ដ៏​ស្រស់​ស្អាត​ និង​ Cute Cute គួរ​ជា​ទី​ស្រលាញ់​ដូច​ជា ខ្លា​ឃ្មុំ​ រួ​ម​ជា​មួយ ​នឹង​កូន​ចៀម​ថ្មី​ដែល​អាច​ប្រើ​បាន​រៀង​រហូត​មិន​ផុត​កំណត់​។

 

ងាក​មក​កាន់​កំពូល​អ្នក​ក្លាហាន​ទាំង​៥០​ និង​អ្នក​ក្លាហាន​នគរ​ Guild War ទាំង​១០០០​វិញ​ ក៏​មិន​ធម្មតា​ដែរ​​ពោល​គឺ​​នឹង​ទទួល​បាន​សម្ភារៈ​សម្រាប់​ប្ដូរ​យក​ឈុត​ថ្មី​ៗ​ព្រម​ទាំង​យាន្ត​ជំនិះ​ផ្កាឈូក​​​ Moving Speed​ 100% រួម​ជាមួយ​ពិន​បុរាណ​ដែល​បន្ថែម​ជូន​នូវ​អនុភាព​ដល់​តួអង្គ​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​។ លើស​ពី​នេះ​ទៅ​ទៀត​សម្រាប់​នគរ​ថ្មី​នេះ​នឹង​​ផ្ដល់​ជូន​រង្វាន់​ជា​ច្រើន​ទៀត​សម្រាប់​ម្ចាស់​ Guild​ ក៏​ដូច​ជា​ Member Guild ទាំង​អស់។

 

ក្រៅ​ពី​ព្រឹត្តិការណ៍​សម្រាប់​នគរ​ថ្មី​ JXII នៅ​​មាន​ព្រឹត្តិការណ៍​ពីរ​បន្ថែម​ទៀត​សម្រាប់​ឱកាស​ចូល​ឆ្នាំ​ចិន​នេះ​ដែរ​គឺ​ការ​វាយ​ម៉ុង​សាយ ​និង​ជូន​​អាំង​ប៉ាវ​សំណាង​ដល់​តួអង្គ​ទាំង​អស់​ផង​ដែរ។ ដូច្នេះ​កុំ​ភ្លេច​ចូល​រួម​ក្នុង​ដំណើរ​ផ្សង​ព្រេង​ថ្មី​នៅ​នគរ​ Guild War ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ស្អែក​៕

 

នគរ​ថ្មី «Guild War» បាន​មក​ដល់​ហើយ!

 

នគរ​ថ្មី «Guild War» បាន​មក​ដល់​ហើយ!

 

អត្ថបទ & រូបថត៖ អ៊ៅ លីហ៊ួ​