យុវជន​​នារី​​​ហែល​ទឹក​​មក​ពី​ជប៉ុន​​ចាប់​​បង្ហាត់​សិស្ស​​​កម្ពុជា​​ថ្ងៃ​នេះ​

យុវជន​​នារី​​​ហែល​ទឹក​​មក​ពី​ជប៉ុន​​ចាប់​​បង្ហាត់​សិស្ស​​​កម្ពុជា​​ថ្ងៃ​នេះ​

សហព័ន្ធ​កីឡា​ហែល​ទឹក​​កម្ពុជា​​​បាន​នាំ​យក​​គ្រូ​បង្ហាត់​​យុវជន ​ពី​ប្រទេស​ជប៉ុន​​ឈ្មោះ​ Ikuyama Saki ​​ ​ដែល​​ចាប់​ផ្ដើម​​ភារកិច្ច​របស់​ខ្លួន​បង្ហាត់​សិស្ស​​អាយុ​ក្រោម ១៣ និង ១៥​​ឆ្នាំ​ ​នៅ​​ព្រឹក​​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៦​នេះ​ នៅ​​អាង​ហែល​ទឹក​​​​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។

 

យុវជន​​នារី​​​ហែល​ទឹក​​មក​ពី​ជប៉ុន​​ចាប់​​បង្ហាត់​សិស្ស​​​កម្ពុជា​​ថ្ងៃ​នេះ​យុវជន​​នារី​​​ហែល​ទឹក​​មក​ពី​ជប៉ុន​​ចាប់​​បង្ហាត់​សិស្ស​​​កម្ពុជា​​ថ្ងៃ​នេះ​

Ikuyama Saki (រូប​ថត​៖ ផ្ដល់​ឲ្យ​)

 

​លោក ហែម គីរី ​អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សហព័ន្ធ​កីឡា​​​ហែល​ទឹក​កម្ពុជា​បាន​សហការ​គ្នា​​ជាមួយ​​ ក្រសួង​អប់រំ​​ យុវជន​ និង​កីឡា ​​ស្នើ​ទៅ​កាន់​​អង្គការ​ ចៃ​កា (JICA) រ​បស់​​ប្រទេស​ជប៉ុន​​ ដើម្បី​ផ្ដល់​គ្រូ​​បង្ហាត់​​​មក​កម្ពុជា​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ចំនួន២​នាក់។ ​ជា​ការ​ឆ្លើយតប​​អង្គការ​បាន​ផ្ដល់​គ្រូ​បង្ហាត់​ម្នាក់​​សិន​គឺ​អ្នក​គ្រូ​ Ikuyama Saki ​ ពី​ព្រោះ​រក​មិន​ទាន់​បាន​គ្រប់​ចំនួន តាម​ការ​ស្មើ​សុំ។

 

​លោក​អគ្គ​លេខាធិការ​រូប​នេះ​បន្ត​ថា ​អ្នក​គ្រូ​​នឹង​ធ្វើ​ការ​បង្ហាត់​​​សិស្ស​នៅ​កម្ពុជា លើ​​​​​គ្រប់​ជំនាញ​​នៃ​ការ​​ហែល​ទឹក​​ ដល់​​យុវជន​​អាយុ​ក្រោម​១៣ និង ​១៥ឆ្នាំ​ក្នុង​រយៈ​ពេល​​២​ឆ្នាំ​​។ ​ចាប់​ផ្ដើម​បង្ហាត់​សិស្ស​ថ្ងៃ​ទី១​ព្រឹក​មិញ​នេះ​​​ ​សហព័ន្ធ​មិន​ទាន់​សម្គាល់​​មើល​​ការ​បង្ហាត់​របស់​អ្នក​គ្រូ​ឲ្យ​បាន​​តឹងរ៉ឹង​​ពេក​​ឡើយ។

 

​លោក​បន្ថែម​ថា ប្រសិន​បើ​អ្នក​គ្រូ​ជន​ជាតិ​ជប៉ុន​រូប​នេះ ​អាច​បង្ហាត់​សិស្សឲ្យ​​រីក​ចំរើន​ខ្ពស់​ ​​ក្នុង​រយៈ​ពេល ៣​ខែ​ ​សហព័ន្ធ​​នឹង​រៀប​ចំ​ឲ្យ​អ្នក​គ្រូ​បង្ហាត់​សិស្ស​​អាយុ​ក្រោម ១៧​ឆ្នាំ ឬ​បង្ហាត់​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​តែ​ម្ដង។

 

អ្នក​គ្រូ​ Ikuyama Saki ​​ធ្លាប់​ជា​អតីត​កីឡា​ការិនី​ហែល​ទឹក​ជំនាញ​ហែល​កង្កែប​នៅ​មហាវិទ្យាល័យ​ប្រទេស​ជប៉ុន ដែល​​បាន​ឈ្នះ​​ជើង​​ឯក​នៃ​ការ​ប្រកួត​ថ្នាក់​ជាតិ​​កន្លង​មក​បាន​មក​ដល់​​ប្រទេស​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦៕

 

 យុវជន​​នារី​​​ហែល​ទឹក​​មក​ពី​ជប៉ុន​​ចាប់​​បង្ហាត់​សិស្ស​​​កម្ពុជា​​ថ្ងៃ​នេះ​យុវជន​​នារី​​​ហែល​ទឹក​​មក​ពី​ជប៉ុន​​ចាប់​​បង្ហាត់​សិស្ស​​​កម្ពុជា​​ថ្ងៃ​នេះ​

Ikuyama Saki កាល​នៅ​ជា​កីឡាករ​ (រូប​ថត​៖ផ្ដល់​ឲ្យ​)

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​