ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Real Madrid កំពូល​ក្លិប​នៅ​អេ​ស្ប៉ា​ញ​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Adidas ​របស់​អា​ល្លឺ​ម៉​ង់ ដោយ​ទទួល​ប្រាក់​ឧបត្ថម្ភ​១០៦​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ។ ប្រាក់​ឧបត្ថម្ភ​ក្លិប​Real Madrid​ខាងលើ​បាន​នាំមុខ​ក្លិប​ Man Utd​ របស់​អង់គ្លេស​ដែល​បាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​២០១៤ ។ ប្រសិនបើ​តួលេខ​ចុះ​ផ្សាយ​ដោយ​កាសែត «Marca» កាលពី​ថ្ងៃ​ទី​២៩ មក​រា កន្លង​មក ក្លាយជា​ការ​ពិត ក្លិប​Real Madrid​នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ឧបត្ថម្ភ​រយៈពេល​១០​ឆ្នាំ​ដូច្នេះ​ក្លិប​នឹង
ទទួល​បាន​ប្រាក់​ដល់​ទៅ​ជាង​១​ពាន់​លាន​ផោន​ជាប់​ឯតទគ្គ​កម្ម​ជា​ក្លិប​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ខ្ពស់​បំផុត​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់ ៕