Zlatan តារា​រក​គ្រាប់​បាល់​ឲ្យ PSG ឈ្នះ​ងាយ​លើ St Etienne

កីឡាករ Zlatan Ibrahimvoic ទាត់​ចូល​ពីរ​គ្រាប់​ឲ្យ​ជើង​ខ្លាំង​បារាំង Paris St-Germain នាំមុខ​ក្រុម​ផ្សេង​ដាច់ ២៤ ពិន្ទុ​ឈរលើ​កំពូល​តារាង​លី​ក Ligue ១ បារាំង ក្រោយ​ជ័យជម្នះ​យ៉ាង​ងាយស្រួល​លើ​ក្រុម St Etienne។

zlatanខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយ​អ៊ែត​នេះ យារជើង​ពេញទំហឹង​ចម្ងាយ ៦ យ៉ា​ត​ស៊ុត​បញ្ចូល​ទី​នាំមុខ​មុន មុនពេល​បំប៉ោង​សំណាញ់​ទី​គ្រាប់​ទី ១៩ របស់ខ្លួន​សម្រាប់​រដូវ​កាល​នេះ នា​ជិត​ចុង​ម៉ោង​ការប្រកួត។ បច្ចុប្បន្ន PSG នេះ​ជា​ក្លិប​មានកំណត់​ត្រា​ឈ្នះជាប់ៗគ្នា ១៣ប្រកួត ខណៈដែល ក្រុម​របស់ Laurent Blanc នេះ បាន​ឡើង​តាម​កំណត់ត្រា​ស្មើ​របស់​ក្លិប Nantes កាលពី ២០ឆ្នាំមុន ដែលមាន ៣២ប្រកួត​ក្នុង​លី​ក លេង​មិនដែល​ចាញ់។ PSG កំពុង​ត្រូវការ ២២ ពិន្ទុ​ទៀត​ពី​ការប្រកួត​ចំនួន ១៥ ប្រកួត​ដែល​នៅ​សេសសល់ ដើម្បី​ឡើង​គ្រង​ជើង​លី​ក​កំពូល​បារាំង​នេះ ជា​លើក​ទី ៤ ជាប់ៗគ្នា ៤រដូវ​កាល៕