សេះបង្កង់​ស៊ី Chievo ឈ្នះជាប់ៗគ្នា ១២ប្រកួត

សេះបង្កង់ Juventus សម្រេច​បានការ​ឈ្នះជាប់ៗគ្នា ១២ប្រកួត​ក្នុងកា​រលីក​កំពូល​អ៊ីតាលី Serie A និង​បាន​ឈរ​ឡើងលើ​កំពូល​តារាង បណ្តោះអាសន្ន ក្រោយ​យកឈ្នះ​លើ​ក្រុម​ពាក់កណ្តាល Chievo យ៉ាង​ងាយស្រួល។

Juventusអតីត​ខ្សែប្រយុទ្ធ Real Madrid កីឡាករ Alvaro Morato ស៊ុត​បាល់ស្រាលៗ បញ្ចូល​ទី​កាត់​អ្នកចាំទី​ម្ចាស់ផ្ទះ Stephan Lichtsteiner ឲ្យ Juventus នាំមុខ។ កីឡាករ Morato ដដែល​បន្ថែម​គ្រាប់​ទី​ពីរ​របស់ខ្លួន មុនពេល​មិត្ត​រួម​ក្រុម ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល Alex Sandro ទាត់​ចូល​គ្រាប់​ទី ។ ខ្សែប្រយុទ្ធ Paul Pogba បំប៉ោង​សំណាញ់​ទី​គ្រាប់​ទី ៤ ដែលជា​គ្រាប់​បាល់​ស៊ុត​ជាទី ៥ របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ។ ប៉ុន្តែ​ក្រោយមក ក្រុម Napoli ឡើងទៅ​ឈរលើ​វិញ ក្រោយ​ផ្តួល Empoli ៥-១ ខណៈ សេះបង្កង់​នេះ ចាញ់​ពិន្ទុ Napoli ពីរ​ពិន្ទុ៕