​តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​អាយុ​ច្រើន គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​អាយុ​ច្រើន គួរតែ​ប្រយ័ត្ន​ពីអ្វី​?

​នៅពេល​ដែល​អ្នកមាន​អាយុ​ច្រើន​ទើប​មាន​ផ្ទៃពោះ វា​នឹង​មាន​គ្រោះថ្នាក់​ខ្ពស់​ជាង​អ្នក​ដែល​មាន​អាយុ​តិច ដូចនេះ​តើ​ពេល​ដែល​អ្នកមាន​អាយុ​ច្រើន ហើយ​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​ចំនុច​មួយចំនួន​ដើម្បី​អាច​សម្រាលកូន​មួយ​ដែល​មាន​សុខភាព​ល្អ ហើយ​អ្នក​មិន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​។ តើ​មាន​ចំនុច​អ្វី​ខ្លះ​ទៅ​?

​ប៉ូវ​វីតាមីន​B9
វីតាមីន​នេះ​អាច​ជួយ​ធ្វើឲ្យ​សរសៃ​ប្រាសាទខួរក្បាល​របស់​កូនលូតលាស់​បានល្អ ដូចនេះ​នៅ​មុនពេល​ដែល​អ្នក​ត្រៀម​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​នេះ​ដូចជា ៖ បន្លែ​ដែលមាន​ស្លឹក​បៃតង ផ្កា​ខាត់ណា ទឹកក្រូច​ច្របាច់ និង​ថ្លើម​សត្វ ទើប​អ្នក​មាន​វីតាមីន​នេះ​បាន​គ្រប់គ្រាន់​ក្នុង​ការ​ទ្រទ្រង់​កូន​ក្នុង​ផ្ទៃ​។​

ពិនិត្យ​ផ្ទៃពោះ​ទៀង​ពេល​
នៅពេល​ដែល​អ្នកមាន​អាយុ​ច្រើន​ទើប​មាន​ផ្ទៃពោះ អ្នក​គួរតែ​ទៅ​ពិនិត្យ​ឲ្យបាន​ទៀងពេ​ល ព្រោះ​ការ​ពិនិត្យ​នេះ​អាច​ធានា​ពី​សុខភាព​អ្នក និង​កូន​ក្នុង​ផ្ទៃ​បាន ហើយ​អ្នក​ក៏​ត្រូវតែ​ពិនិត្យ​សម្ពាធ​ឈាម​អ្នក​ដែរ ចៀសវា​កុំឲ្យ​មាន​អាការៈ​ឡើង​ខ្ពស់ ម្យ៉ាងទៀត​អ្នក​ក៏​ត្រូវតែ​ពិនិត្យ​ជាតិ​ស្ករ​របស់​អ្នក​ដូចគ្នា ដើម្បី​កុំឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​

ប្រយ័ត្ន​ពី​របប​អាហារ​
អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​អាស៊ីត​ខ្លាញ់​ទាប ហើយ​មាន​ប្រូតេអ៊ីន​ខ្ពស់ អាហារ​ដែល​មិនសូវ​ត្រជាក់ និង​ក្តៅ ហើយ​មិន​ត្រូវ​ផឹក​កាហ្វេ ស្រា និង​តែ​ឡើយ ព្រោះ​វា​សុទ្ធ​តែ​មិន​ស័ក្តិសម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​អាយុ​ច្រើន​។​

គេង​ឲ្យបាន​គ្រប់​
ការ​គេង​ឲ្យបាន​គ្រប់ម៉ោង​គឺជា​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​អាយុ​ច្រើន​ត្រូវការ​ជា​ចាំបាច់ ព្រោះ​នៅពេល​ដែល​អ្នកមាន​ពេល​សម្រាក​គ្រប់គ្រាន់ ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន ដោយ​មួយថ្ងៃ​អ្នក​ត្រូវ​តែ​គេង​ឲ្យបាន​គ្រប់​ពី​៨​ទៅ​៩​ម៉ោង ហើយ​ពេល​ថ្ងៃ​ក៏​ត្រូវ​សម្រាក​ដែរ ទើប​ល្អ​ចំពោះ​អ្នក និង​កូន​ក្នុង​ផ្ទៃ​។​

ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​បរិស្ថាន​ដែល​មិនល្អ​
អ្នក​ត្រូវ​ចាក​ឆ្ងាយ​ពី​កន្លែង​ដែល​ចង្អៀត ហើយ​មាន​សម្លេង​ថ្លង់ ម្យ៉ាងទៀត​អ្នក​ក៏​មិន​ត្រូវ​ផឹក​ថ្នាំ​ផ្តេសផ្តាស​ដែរ​ប្រសិនជា​គ្មាន​ការអនុញ្ញាត​ពី​គ្រូពេទ្យ ជាងនេះទៅទៀត អ្នក​មិន​ត្រូវ​នៅ​ជិត​អ្នក​ដែល​មាន​ជំងឺឆ្លង​ឡើយ ព្រោះ​វា​អាច​ចម្លង​ទៅ​អ្នក​បាន​យ៉ាង​ងាយ ដូចនេះ​អ្នក និង​កូន​នឹង​មាន​គ្រោះថ្នាក់​ខ្លាំងណាស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។