មន្ត្រី​គយ​ឈ្មោះ សៀក ចាន់ ស្រវឹងស្រា​ជោគ​បើករថយន្ត Lexus 470 បុក​រះ​បុក​ហើយ​បុក​ទៀត​បណ្តាល​ម៉ូតូ​៣​គ្រឿង និង​រថយន្ត​២​គ្រឿង និង​បាក់​របង​កាស៊ីណូ​២​ម៉ែត្រ បន្ទាប់ពី​បង្កហេតុ​មន្ត្រី​គយ​ដា​ក់មេ​ប្រូច

​ខេត្តបាត់ដំបង​៖ មន្ត្រី​គយ​ម្នាក់ ឈ្មោះ សៀក ចាន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ប្រចាំ​ច្រកទ្វា​តំបន់​គីឡូ​១៣ (​ហៅ​ភ្នំ​ដី​) ស្ថិតក្នុង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បើករថយន្ត Lexus 470 ពណ៌​ទឹក​ស្ករ បុក​រះ​នៅ​ទីប្រជុំជន​ផ្សារ​កំរៀង ខេត្តបាត់ដំបង នា​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​នេះ​។ នៅក្នុង​ហេតុការណ៍​នោះ​បង្ក​ការភ្ញាក់ផ្អើល​ឆោឡោ​មនុស្ស​រត់គេច​ចែក​ជើង​គ្នា​នៅលើ​ដងផ្លូវ​គេចចេញ​ពីស​ម្ទុះ​នៃ​រថយន្ត​រេ​និង​បុក​រះ​ម្តង​ហើយ​ម្តងទៀត​ទីបញ្ចប់​បាន​រថយន្ត​បាន​ថយក្រោយ​បុករ​បងការ​ស៊ី​ណូ​ពេញទំហឹង​បាក់​អស់​២​ម៉ែត្រកៀប​ជាន់​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​មន្ត្រី​គយ​បង្ក​គ្រោះថ្នាក់​នោះ​ម៉ាក Lexus 470 ពណ៌​ទឹក​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-1771 បើកបរ​ដោយ​ឈ្មោះ សៀក ចាន់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​គយ ប្រចាំ​ច្រកទ្វារ​តំបន់​គីឡូ​១៣ (​ហៅ​ភ្នំ​ដី​) ស្ថិតក្នុង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង ចេញពី​ផ្សារ​តា​វ៉ាន់ នៅ​ចំណុច​ខាងលើ​ហើយក៏​ជ្រុល ទៅបុក​របង​កាស៊ីណូ​មួយកន្លែង​បណ្តាល​ឲ្យ​បាក់​របង​ប្រវែង ២​ម៉ែត្រ ហើយ​បាន​ថយក្រោយ​មកវិញ ក្នុង​ល្បឿន​លឿន​ក៏បាន​បុក​រះ​ទៅលើ​ម៉ូតូ​៣​គ្រឿង និង​រថយន្ត​២​គ្រឿង​ទៀត​។​

​បន្ទាប់មក​រថយន្ត​នោះ​ថយក្រោយ​យ៉ាង​លឿន​ទៅបាន​បុក​របង​កាស៊ីណូ​ពេញទំហឹង​បណ្តាល​ឲ្យ​ធ្លាយ​បាក់​មួយកន្លែង​ទៀត អស់​ប្រវែង​២​ម៉ែត្រ រថយន្ត​បាន​ជាប់គាំង ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បានរ​ត់ទៅ​ជូ​យ​បើកទ្វារ​រថយន្ត ទាញ​មន្ត្រី​គយ​អ្នកបើកបរ រថយន្ត​ចេញមកក្រៅ ហើយ​មន្ត្រី​គយ​នោះបាន​គេចខ្លួន​បាត់ស្រមោល​ខណៈ​មន្ត្រី​រូបនោះ​ស្រវឹង​ដើរ​សឹងតែ​មិន​រួច​ផង​នោះ ហើយ​ជាពិសេស​នៅក្នុង​ហេតុការណ៍​នោះ​ក៏មាន​មន្ត្រីនគរបាល​នៅក្នុង​ហេតុ​នោះ​ផង​។​

​ចំណែក​រថយន្ត និង​ម៉ូតូ​ដែល​បាន​រង​នៅ​ការខូចខាត​មាន រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង រថយន្ត​ម៉ាក​តូ​យូ​តា​កា​មា​រី​សេរី​៩៣​មួយគ្រឿង ពណ៌​ស រថយន្ត​ម៉ាក​តូយ៉ូតា​កា​មា​រី សេរី​៩៣ ហើយ​ម៉​តូ​ហុងដា​១២៥ ពណ៌​ខ្មៅ​០២​គ្រឿង និង​ហុងដា​គុប​០១​គ្រឿង​។ ទាំង​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច នគ​បាល​ចរាច​ស្រុក​កំរៀង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​រង់ចាំ​ម្ចាស់​រថយន្ត ឈ្មោះ សៀក ចាន់ ជា​មន្ត្រី​គយ​ច្រកទ្វា​គីឡូ​១៣ ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​តាមច្បាប់​។​

សូមបញ្ជាក់ថា​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក មាត្រា​៨៥ បាន​ចែងថា​៖ ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក បណ្តាល​ឲ្យ​អ្នក​ដ៏​ទៃ ស្លាប់​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំទៅ​៣​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល​។ ហើយ​ចំណុច​(​ឃ​) រត់គេច​ពី​កន្លែងកើតហេតុ​ក្នុង​គោលបំណង​គេចវេស​ពី​ការទទួលខុសត្រូវ ត្រូវដាក់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល ទៅ​២៥​លាន​រៀល​។ ក្រៅពីនោះ​ជន​ណា​ដែល​បើក​បរមាន​សារជាតិ​អាល់កុល​ចាប់ 0.៤៥​មី​លី​លិ​ត្រ​ខ្ស​ល់ នឹងត្រូវ​មានទោស​ដាក់​ពន្ធនាគារ​ពី​៦​ថ្ងៃ​ទៅ​៣​ខែ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ៕

KA-01-02-2016-01 KA-01-02-2016-04 KA-01-02-2016-03 KA-01-02-2016-05

មន្ត្រី​គយ​ឈ្មោះ សៀក ចាន់