អាវុធហត្ថ​ខេត្តសៀមរាប​ឃាត់​ប្តី​និង​ប្រពន្ធ​និង​ម៉ា​ទឹកកក​១៧​កញ្ចប់​និង​WY​ស្មើ​៤៦​គ្រាប់​

សៀមរាប: ដោយ​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់លើ​អាវុធហត្ថ​ខេត្តសៀមរាប​បានធ្វើ​ប្រតិបត្តិការស្រាវជ្រាវ​ហើយ​ឈានទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​២​នាក់ ហើយដកហូត​បាន​នៅ​ប្រភេទ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១៧​កញ្ចប់​និង​ថ្នាំ​WY​ស្មើ​៤៦​គ្រាប់​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​ពាក់កណ្តាល​អ​ធ្រា​ត​ថ្ងៃទី​២៩​ខែមករាឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ព្រៃ​ថ្មី សង្កាត់​ទឹក​វិល​ ក្រុង​សៀមរាប​ខេត្តសៀមរាប​។​

​ជន​ទាំង​២​ត្រូវ​ប្រឈម ទៅនឹង​បទល្មើស​រក្សាទុក ដឹកជញ្ជូន​ឬ​ជួញដូរ ដោយ​ខុសច្បាប់នូវ​សារធាតុ​ញៀន​។​ជនសង្ស័យ​ទាំង​២​ដែល​ឃាត់ខ្លួន​នោះ​គឺ​ទី​១ ឈ្មោះសឿត យ៉ុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ  មុខរបរ​ជា​កម្មករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិព្រៃ​ថ្មី សង្កាត់​ទឹក​វិល​ក្រុង​សៀមរាប​និង​​ទី​២​ឈ្មោះ ឃ្លាំង វ៉ុ​ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ​ជន​ទាំង​២​នាក់​ជា​ប្តី​ប្រពន្ធ​និង​គ្នា មាន​ទីលំនៅ​ភូមិ ឃុំ ជាមួយគ្នា​។​

​សមត្ថកិច្ច​អាវុធហត្ថ បាន​បញ្ជាក់ថា ក្រៅពី​ឃាត់​ប្តី​ប្រពន្ធ​ទាំង​២​ខាងលើ សមត្ថកិច្ច​បានដកហូត​នៅ គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៧​កញ្ចប់​និង​គ្រាប់​ថ្នាំញៀន WYចំនួន​៤៦​គ្រាប់​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​ព្រមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បាន​កំពុងតែ​កសាងសុំ​ណុំ​រឿង​ទៅ​តុលាការ​នៅ​ថ្ងៃទី​៣០ ខែមករា​​ឆ្នាំ​២០១៦ នេះ​៕​R

អាវុធហត្ថ​ខេត្តសៀមរាប​ឃាត់​ប្តី​និង​ប្រពន្ធ​និង​ម៉ា​ទឹកកក​១៧​កញ្ចប់​និង​WY​ស្មើ​៤៦​គ្រាប់​