ស្រវឹង​រករឿង​អ្នកផ្ទះ និង​វាយបំផ្លាញ​របស់របរ ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​

កណ្តាល: ​បុរស​ម្នាក់​ស្រវឹងស្រា រករឿង​ប្រពន្ធ និង​វាយ​របស់របរ​ក្នុងផ្ទះ រួច​បាន​គំរាម​សម្លាប់ប្រពន្ធ ហើ​យត្រូវ​បាន​ប្រពន្ធ​រត់​មកប្តឹង សមត្ថកិច្ច​​នគរបាល​កោះ​ចូ​រ៉ា​ម ឲ្យ​ជួយអន្តរាគមន៍ និ​ឃាត់ខ្លួន​ប្តី​កំហូច​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បីចាត់ការ​តាមច្បាប់​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩ យប់ ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦នៅ​ចំណុច​ភូមិ​ក្រោម ឃុំ​កោះ​ចូល​រ៉ា​ម ស្រុក​ខ្សាច់​​កណ្តាល​ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ ង៉ាង គីម​ស្រៀ​ង ភេទ​ស្រី​អាយុ​៤២​ឆ្នាំ  មុខរបរ កសិករ​នៅ​ភូមិ​-​ឃុំកើតហេតុ​(​ត្រូវជា​ព្រ​ន្ធ​)​ជនសង្ស័យ​ឈ្មោះ រៀម​ឃឿន​ អាយុ​៤៥​ឆ្នាំ មុខរបរ កសិករ នៅ​ភូមិ ឃុំ​កើតហេតុ​ត្រូវជា​ប្តី​។​

​កន្លងមក​ជនសង្ស័យ តែងតែ​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង គ្រួសារ​ជា​ញឹកញាប់ ជាក់ស្តែង​នៅថ្ងៃកើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​រករ​រឿង​​វាយ​ប្រពន្ធ ពេលនោះ​ប្រពន្ធបាន​រត់ចេញ​ពីក្នុងផ្ទះ បន្ទាប់មក ជនសង្ស័យ​បាន​ទាញយក​ចំ​នាង​ផ្ទះ និង​កុងម៉ាបោក​មក​ដី​បណ្តាលអោយ​បាក់បែក​ខ្ទេច ហើយ និង​បាន គំរាម​សំលាប់​ប្រពន្ធដោយ​ស្រែក​ខ្លាំងៗ​ថា អញ​អាករ​ង៉ែ​ង សម្លាប់ចោល​ឥឡូវ ពេលនោះ​ប្រពន្ធ​ក៏​រត់កម​ប្តឹង​​នគរបាល​កោះ​ចូ​រ៉ា​ម ឲ្យ​ជួយ​អន្តរាគមន៍ នគរបាល​ប៉ុស្តិ៍​កោះ​ចូ​រ៉ា​ម​បាន ចុះអន្តរាគមន៍ ឃាត់​ជនសង្ស័យ ហើយ​បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បីកសាង​សំណុំរឿង តាម​នីតិវិធី ដោយ​ប្រពន្ធ​សំណូមពរ ឲ្យ អនុវត្តតាម​ច្បាប់​ចុះព្រោះ​អស់​ចិត្តនឹង​ប្តី​ហេងស៊យ​នេះ​​ហើយ​៕​

ស្រវឹង​រករឿង​អ្នកផ្ទះ និង​វាយបំផ្លាញ​របស់របរ ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​