នាវា​ទេសចរណ៍ Regent Seven Seas នាំ​ភ្ញៀវទេសចរ​ជាង​៦០០ នាក់មក​ទស្សនា​ឆ្នេរសមុទ្រ​កម្ពុជា​

ព្រះសីហនុ: ​ក្រសួងទេសចរណ៍ បានប្រកាសថា នាវា​ទេសចរណ៍ Regent Seven Seas ធ្វើដំណើរ​មកពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី បាន​ចុះចត​នៅ​កំពង់ផែ​ព្រះសីហនុ នៅ​ថ្ងៃទី​១ កុម្ភៈ ឆ្នាំ​២០១៦ នេះ ដោយ​នាំ​ភ្ញៀវទេសចរ​ចំនួន ៦៦១ នាក់មក​ទស្សនា​ឆ្នេរសមុទ្រ​កម្ពុជា​។
​នាវា​នេះ នឹង​ចាក​ចេញទៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅវេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​ដដែល​នេះ​៕​

នាវា​ទេសចរណ៍ Regent Seven Seas នាំ​ភ្ញៀវទេសចរ​ជាង​៦០០ នាក់មក​ទស្សនា​ឆ្នេរសមុទ្រ​កម្ពុជា​