ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ​ ៖ ភ្លើង​ប្រចណ្ឌ​ដោយសារ​​​​ស្ត្រី​ជា​ប្រ​ព​ន្ឋសម្តែង​ការ​រាក់ទាក់​​​ជិត​ស្និទ្ធជាមួយ​ប្តី​ដើម ​ដែល​មក​លេងនិង​​សួរសុខទុក្ខ​កូនស្រី​នៅ​​​លើ​ផ្ទះ បុរស​ជា​ប្តី​ចុង​​បាន​ប្រើ​ហិង្សា​​វាយ​ប្រ​ព​ន្ឋ​យ៉ាង​ចាស់ដៃ និង​​​ដុត​ផ្ទះ​ឈើ​មួយ​ខ្នង​​​ទំហំ​៤ម៉ែត្រគុណ៦ម៉ែត្រ ប្រក់​​ស័ង្ក​សី​បណ្តាល​​ឲ្យ​ឆេះ​ហ្មត់​​មិន​អាច​​ជួយ​ពន្លត់​ទាន់​​ កាលពី​រសៀល​ថ្ងៃ​ទី​៣១ មក​រា ​ស្ថិត​នៅ​ភូមិ​ច្រ​វ៉ា ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ។

​មន្ត្រីនគរបាល​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​ប្តី​ចុង​​​​ឈ្មោះ តឹក សា​មឿ​ន អាយុ​៤៧​ឆ្នាំ មុខរបរ​ធ្វើស្រែ​ ត្រូវ​បាន​នគរបាល​​ចាប់​ឃាត់ខ្លួន​​ភ្លាម​ៗ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ និង​ប្រើ​ហិង្សា​មក​លើ​ប្រ​ព​ន្ឋ ​។ ​​លោក​​បាន​​បន្ត​ថា ការ​ដុត​ផ្ទះ​ខ្លួនឯងចោល​ដោយ​គ្មាន​ស្តាយស្រណោះ​របស់​បុរស​ដៃដល់​​ជា​ប្តីចុង បាន​កើត​​ឡើង​ក្រោយ​ពីជន​នេះ មានចិត្ត​ខឹង​ប្រចណ្ឌ​ប្រ​ព​ន្ឋជាមួយ​ប្តី​ដើម ដែល​បាន​មក​សួរ​សុក​ទុក្ខ​កួន​ស្រី​នៅ​លើ​ផ្ទះ ​ហើយ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​បាន​សម្តែង​ការ​ទទួល​រាក់ទាក់ ធ្វើ​ឲ្យ​បុរស​ដៃដល់​អត់ទ្រាំ​មិន​បាន ក៏​កើតជា​ជម្លោះ​វាយ​ធ្វើ​បាប​​ប្រ​ព​ន្ឋ ហើយ​នៅ​ពេល​ស្ត្រី​ជា​ប្រ​ព​ន្ឋ​បាន​មក​ដាក់​ពាក្យប្តឹង​​នគរបាល​ប៉ុស្តិ៍ ​ឆ្លៀត​​ឱកាស​នោះ​​​បុរស​ជា​ប្តី​ចុង​​​សម្រេច​ចិត្ត​ដុត​ផ្ទះ​កម្ទេច​ចោល​តែ​ម្តង​ ៕​