ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក ប៊​ន សំអាត ស្នងការ​រង​ទទួល​បន្ទុក​ការងារ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​០១ កុម្ភៈ ២០១៦ បាន​បង្ហាញមុខ​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤២​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៤​នាក់ និង​ថ្នាំ​ញៀន​​១០០​កញ្ចប់​តូច ដែល​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១២ ។

ថ្លែង​ក្នុង​ពិធី​បង្ហាញមុខ​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ​នេះ លោកស្នងការ​រង ប៊​ន សំអាត បាន​មាន​ប្រសាសន៍​ថា តែ​រយៈពេល​២​យប់​២​ថ្ងៃ កម្លាំង​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ចំនួន​៤២​នាក់​នេះ ។ ក្នុង​នោះ ត្រូវ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១០០​កញ្ចប់​តូច ម៉ូតូ​១០​គ្រឿង កាំបិត​ខ្វែវ​២ ដែក​ស្បែង​ប្រវែង​៦​តឹក​១ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។