តុលាការខេត្ត កំពង់ស្ពឺកោះហៅ លោកប៉ាវ ស៊ីណា និងសមាជិក៦នាក់ ទៅបំភ្លឺពីបទ ញុះញង់ឲ្យកម្មករ ធ្វើកូដកម្ម ដោយខុសច្បាប់

ភ្នំពេញ៖ លោក ម៉ែន វណ្ណៈ អនុប្រធាននិងជាចៅក្រម ស៊ើបសួរសាលាដំបូង ខេត្តកំពង់ស្ពឺបានចេញ ដីការបង្គាប់ ឲ្យ លោកប៉ាវ ស៊ីណា និងសមាជិក៦នាក់ ផ្សេងទៅបំភ្លឺនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នៅម៉ោង៨ព្រឹក។

ដីកាបង្គាប់ឲ្យចូលខ្លួន បំភ្លឺរបស់លោក ម៉ែន វណ្ណៈ  នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី១ កុម្ភៈ នេះបានឲ្យដឹងថា ពួកគាត់ទាំង៧នាក់នេះ ជាប់ចោទពីបទ  ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ធ្វើឲ្យខូចខាតដោយចេតនា មិនគោរពសេចក្តីសំរេចរបស់តុលាការ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តទៅនៅភូមិកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ មករា កន្លងមក ។

អ្នកទាំង៧នាក់នោះរួមមាន លោក ប៉ាវ ស៊ីណា  , លោក ខាត់ ឡូត , លោក ព្រំ ប៊ុនថន , លោក ចាំ សំណាង , លោក ម៉ៅ ប៉យ  , លោក អាន ថូនា និងលោក ស៊ុត ចិត្រ៕

តុលាការខេត្ត កំពង់ស្ពឺកោះហៅ លោកប៉ាវ ស៊ីណា និងសមាជិក៦នាក់ ទៅបំភ្លឺពីបទ ញុះញង់ឲ្យកម្មករ ធ្វើកូដកម្ម ដោយខុសច្បាប់