កម្មកររោងចក្រ JTH ជាង ៨០០នាក់ ធ្វើកូដកម្ម ទាមទារលក្ខខណ្ឌ ការងារ ១៤ចំណុច

កំបូល៖ ក្រុមកម្មករ-កម្មការិនីរោងចក្រកាត់ដេរ JTH ប្រមាណជាង ៨០០នាក់ ស្ថិតនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃព្រឹកចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានផ្ទុះកូដកម្ម មិនចូលបម្រើការ ក្នុងគោលបំណងទាមទារលក្ខខណ្ឌការងារ ១៤ចំណុចដែលខាងភាគីរោងចក្រមិន បានដោះស្រាយជូនពួកគេ។

ចលនាទាមទារលក្ខខណ្ឌការងារ ១៤ចំណុចនេះ ដឹកនាំដោយប្រធានសហពន្ធ័សហជីពឧស្សាហកម្មកម្ពុជាលោក ថន ថុល ប៉ុន្ដែក្រោយមកឃើញថា ភាគីពាក់ព័ន្ធដូចជា តំណាងកម្មករ សហព័ន្ធសហជីព តំណាងក្រសួងការងារ និងអាជ្ញាធរបានជួបពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយ អាចទទួលយកបាន។

រហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថា កិច្ចចរចារវាងភាគីពាក់ព័ន្ធ បានឈានដល់កម្រិតណានៅឡើយទេ ប៉ុន្តែនឹងបន្តពិភាក្សា នៅថ្ងៃស្អែកទៀត៕