ស្លាប់​១ របួស ​២ ​នាក់​ ដោយរថយន្ត​ដឹក​ឥដ្ឋ​​បុក​របង

Doliprane TVC

​រាជធានី​ភ្នំពេញ ​: យុវជន​ជា​កម្មករ​ជញ្ជូន​ឥដ្ឋ​ម្នាក់​បាន​កៀប​ស្លាប់​ក្នុង​រថយន្ត និង​ ២ ​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល ដោយសារតែ​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង បាន​បើក​បោះពួយ​វ៉ា​ស្តាំ​រថយន្ត​ធំ​មួយគ្រឿង ក៍បាន​ជ្រុល​ទៅបុក​បង្គោល​ក្លោងទ្វារ​ភូមិគ្រឹះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប៉ែន ផល​ពិសិដ្ឋ​ពេញទំហឹង ​។​
​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​កាល ពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ ២០១៦ នៅមុខ​ភូមិគ្រឹះ​លេខ​១១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ។​

ស្លាប់​១ របួស ​២ ​នាក់​ ដោយរថយន្ត​ដឹក​ឥដ្ឋ​​បុក​របង

ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​សម ស៊ីថា​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​លើក​ឥដ្ឋ​មាន​លំនៅ​ភូមិ ត្រាំ ស្នាយ ឃុំ​រការ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​ស្លាប់​ក្នុង​រថយន្ត​។ រីឯ​អ្នករងរបួស​២​នាក់​ទៀត ក្នុងនោះ​មាន​ស្ត្រី​រងរបួស​ធ្ងន់ មិនត្រូវ​ស្គាល់ឈ្មោះ​ឡើយ ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ។​
​តាម​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​មុនពេល​កើតហេតុ គេ ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ានដាយ ពណ៌​ខៀវ មួយគ្រឿង​ខាងលើ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ចូលមក​រាជធានី​ភ្នំពេញ​ដោយមាន​មនុស្ស​ជិះ​៤​នាក់ រួមទាំង​អ្នកបើកបរ​។

ស្លាប់​១ របួស ​២ ​នាក់​ ដោយរថយន្ត​ដឹក​ឥដ្ឋ​​បុក​របង

លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​បើក​វ៉ា​ស្តាំ​ជាមួយ​រថយន្ត​ធុន​ធំ​មួយគ្រឿង តែ​ត្រូវ​រថយន្ត​ធំ​នោះ មិនឱ្យ​វ៉ា ជាហេតុ​ធ្វើអោយ​រថយន្ត​ដឹក​ឥដ្ឋ​ជ្រុល​ចង្កូត​ទៅបុក​របង​ក្លោងទ្វារ​ភូមិគ្រឹះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន ផល​ពិសិដ្ឋ​ពេញទំហឹង បណ្តាល​រថយន្ត កំពិត​រួញ បណ្តាលអោយ​កម្មករ​ម្នាក់​និង​២​នាក់​ទៀត​រងរបួស​តែម្តង​។​ចំណែក​ក្លោងទ្វារ បាន​បាក់​ធ្លាក់​មួយ​ចំហៀង​។ អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួនបាត់​៕   ( ប្រភព : TV5 )