Cellcard បន្តប្រគល់រង្វាន់ ជូនអតិថិជន ឈ្នះរង្វាន់ ៣ម៉ឺនដុល្លារ

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៦ លោកតំាង ថៃ និងក្រុមគ្រួសារបាន ទទួលយករង្វាន់ធំ ៣ម៉ឺនដុល្លារយ៉ាងសប្បាយ រីករាយក្រៃលែង នៅពេលដែលក្រុមហ៊ុន សែលកាត បានទៅដល់ គេហដ្ឋាន និងប្រគល់ទឹកប្រាក់ជូនគាត់។

លោក តំាង ថៃ មានមុខងារ ជាអាជីវករ  រស់នៅ ផ្សារឯករាជ្យ២ ក្រុងភ្នំពេញ បានថ្លែងទាំងទឹកចិត្ត សប្បាយរីករាយថា “នេះជាលើកទីមួយសម្រាប់ជីវិតរបស់ខ្ញុំ ដែលមានសំណាងត្រូវរង្វាន់បែបនេះ ខ្ញុំធ្លាប់តែឃើញតែអតិថិជនផ្សេងៗ គឺជាអ្នកទទួលរង្វាន់ តែថ្ងៃនេះគឺជាឱកាស សម្រាប់ខ្ញុំតែម្តងដែលបានមកទទួលរង្វាន់ នៅក្រុមហ៊ុន CellCard ។ ខ្ញុំពិតជាមានអារម្មណ៍ រីករាយណាស់នៅពេល មិត្តភក្រ្តបានទូរស័ព្ទមកប្រាប់ថាខ្ញុំបានឈ្នះ រង្វាន់៣ម៉ឺនដុល្លារ ពេលនោះខ្ញុំមិនជឿទេ រហូតដល់ក្រុមហ៊ុនសែលកាត បានទូរស័ព្ទ ប្រាប់ទើបខ្ញុំជឿ”។

លោកថា “សម្រាប់ថវិកាដែល ខ្ញុំទទួលបានពី CellCard ខ្ញុំនិងប្រើប្រាស់ឲ្យមាន ប្រយោជន៍ដូចជា ផ្គត់ផ្គង់គ្រួសារនិង ប្រកបមុខមួយដ៏សមរម្យ បន្ថែមពីលើជីវភាព សព្វថ្ងៃនេះ។ សម្រាប់ រង្វាន់នេះខ្ញុំសូមអរគុណ ក្រុមហ៊ុនCellCard ដែលធ្វើឲ្យជីវិតគ្រួសារ និងបងប្អូនខ្ញុំ បានប្រសើរខ្លាំង  និងក៏សូមឲ្យក្រុមហ៊ុន សែលកាតមាន អតិថិជនកាន់តែ ច្រើនជាងមុន“។

សូមជម្រាបថា ដើម្បីទទួលបានឱកាស ឈ្នះរង្វាន់ពី កម្មវិធី “ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ”  សូមអតិថិជនសែលកាតទាំងអស់ ហៅទូរស័ព្ទទៅកាន់លេខ ៨៨៨៨ ឬផ្ញើសារ ដោយសរសេរ អក្សរ 10k ទៅកាន់លេខ 8888 ឱ្យបានមុនម៉ោង ៤ល្ងាចប៉ុណ្ណោះ នឹងទទួលបាន លេខកូដ៦ខ្ទង់ ដើម្បីចាប់រង្វាន់៕

Cellcard បន្តប្រគល់រង្វាន់ ជូនអតិថិជន ឈ្នះរង្វាន់ ៣ម៉ឺនដុល្លារ